លេច​ធ្លាយ​កាមេរ៉ា​ ​Nikon D850​ ​ប្រើ​ ​Sensor​ ​របស់​ ​Sony

  • 2017-09-12 07:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nikon D850​ ​ដែល​ជា​កាមេរ៉ា​ប្រភេទ​ ​Full Frame​ ​ទើប​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​បំពាក់​មក​ជា​មួយ​នូវ​ ​Sensor​ ​ចាប់​រូបភាព​ ​ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ​Sony។

បច្ចេកវិទ្យា​ ​Sensor​ ​ដែល​មាន​បំពាក់​លើ​កាមេរ៉ា​ ​Nikon D850​ ​នោះ​ ​គឺ​ជា​ប្រភេទ​ ​BSI-CMOS​ ​ឬ​ ​Dual-gain​ ​ដែល​បច្ចេកវិទ្យា​នេះ​ ​ក៏​មាន​បំពាក់​នៅ​លើ​ប្រភេទ​កាមេរ៉ា​ ​Mirrorless​ ​កម្រិត​ខ្ពស់​របស់​ ​Sony​ ​ដែល​កំពុង​អង្រួន​ទីផ្សារ​កាមេរ៉ា​យ៉ាង​គំហុក​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

កាមេរ៉ា​ ​Nikon D850​ ​អាច​ផលិត​រូបភាព​ក្នុង​កម្រិត​ ​៤២,៧​ ​មេហ្គាភិចសែល​ ​ជា​មួយ​ល្បឿន​ចាប់​រូបភាព​ពី​ ​៧​ ​សន្លឹក​ ​ដល់​ ​៩​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ ​ហើយ​ក្នុង​មួយ​ ​Buffer​ ​អាច​ផលិត​រូបភាព​ប្រភេទ​ ​RAW​ ​បាន​ដល់​ទៅ​ ​៥០​ ​សន្លឹក​ពេល​កំណត់​ ​14-bit lossless​ ​និង​បាន​ដល់​ ​១៧០​ ​សន្លឹក​ ​ពេល​កំណត់​ ​12-bit lossless។ កាន់​តែ​ទាក់ទាញ​ ​គឺ​ ​Nikon D850​ ​មាន​ចំណុច​ចាប់​រូបភាព​ស្វ័យប្រវត្តិ​ដល់​ទៅ​ ​១៥៣​ ​គ្រាប់​ ​ហើយ​សមត្ថភាព​ថត​វីដេអូ​ក៏​កាន់​តែ​ពិសេស​ ​គឺ​បាន​ដល់​កម្រិត​ ​8K​ ​និង​ថត​ទម្រង់​ ​Slow Motion​ ​កម្រិត​ ​Full HD​ ​1080p​ ​ល្បឿន​ ​១២០fps៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Sony Rumors   ប្រែ​សម្រួល៖ រដ្ឋ