ជម្លោះ​ក្ដៅ​គគុក​​​​ G-Devith ធ្វើ​ឲ្យ​តារា​ចម្រៀង​មួយ​ចំនួន​នៅ​មិន​សុខ​

  • 2017-09-12 10:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះ​ក្ដៅ​គគុក​រវាង ​​G-Devith ​និង​​អ្នក​បង្ហោះ​សារ​វាយ​ប្រហារ​មក​លើ​រូប​លោក​​ថា​​ ជា​​មនុស្ស​ម្នាក់​ភ្លេច​​​កំណើត​ខ្លួន​ឯង​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ប្រុស​ស្រី​មួយ​ចំនួន​​នៅ​មិន​សុខ​បាន​ចេញ​មុខ​មក​ភ្លាម​ៗ​ជុំវិញ​ជម្លោះ​ខាង​លើ​នេះ​។

តារា​ចម្រៀង​ប្រុស​ស្រី​ចេញ​មុខ​ក្រោយ​​​ជម្លោះ​ G-Devith និង​អ្នក​វាយ​ប្រហារ​​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​មាន​ អេដា សីហា ហា និង Emo Composer។

១/ អេដា បាន​ភ្ជាប់​សារ​​ជាមួយ ​វីដេអូ​ G-Devith ថា​​ ខ្លួន​មិន​បាន​ដឹង​រឿង​ស៊ី​ជម្រៅ​​នោះ​ទេ​ចំពោះ​រឿង​រ៉ាវ​តារា​ចម្រៀង​រ៉េប​រូប​នេះ​។ តែ​នៅ​ពេល​បាន​អាន​នៅ​លើ​ហ្វេស​ប៊ុក​ និង​​ស្ដាប់​វីដេអូ​​របស់​ម្ចាស់​បទ"រាំ​ញីកែង​ជើង​​" ទើប​នាង​យល់​អារម្មណ៍​មួយ​នេះ​ បើ​បើ​មាន​នរណា​ម្នាក់​មក​ស្ដី​ឲ្យ​ និង​ជេរ​ចំ​ៗ​បែប​នេះ​ខ្លួន​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​។

នាង​ថា​៖​"បើ​បង​ប្អូន​មិន​ចូល​ចិត្ត​ចម្រៀង​គាត់​ កុំ​ស្ដាប់​ទៅ​បង​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ បញ្ហា​នៅ​ពេល​​នេះ​គឺ​​រវាង​អ្នក​សិល្បៈ​គ្នា​ឯង​។​ តាម​ដែល​ខ្ញុំ​ស្គាល់​ Devith កន្លង​មក​គាត់​មិន​ដែល​និយាយ​ពី​អ្នក​ណា​ម្នាក់​ក្នុង​ផ្លូវ​អាក្រក់​ទេ​ ។ បើ​អាច​សូម​កុំ​ប្រៀប​ធៀប​ក្មេង​ខ្មែរ​ជាមួយ​ G-Devith អី​​ពួក​គាត់​ពូកែ​ទាំង​អស់​គ្នា​ហ្នឹង​"។

២/ដោយ​ឡែក​ Emo Composer វិញ​បាន​បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​នៅ​លើ​ហ្វេស​ប៊ុក​​ក្រោយ​ពី​ឃើញ​សារ​វាយ​ប្រហារ​ទៅ​លើ​ G-Devith ហើយ​លោក​ថែម​ទាំង​ចង់​ជួប​អ្នក​​​សរសេរ​ពាក្យ​អសុរោះ​ជេរ​តិះ​ដៀល​​តារា​ចម្រៀង​រ៉េប​ខាង​លើ​នេះ​ទៀត​ផង​។

លោក​ថា​៖​" Someday lolz mes a oha , I want to meet u and give u some cup of Tea cos I really really love all ur Fucking word “។

៣/ ចំណែក​ឯ​តារា​ចម្រៀង​​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​​រ៉ាវ​ខាង​លើ​នេះ​មាន​ សីហា ហា ​បាន​ភ្ជាប់​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​​៖ "បង​ប្រាប់​តាំង​ពី​ដំបូង​កុំ​មាន​កំហឹង​​ហើយ​ដើរ​ចោទ​គេ​ស្គាល់​គ្នា​ជា​និស្ស័យ​ ឈប់​ទាក់​ទង​ មក​ពី​ចិត្ត​មិន​ដូច​គ្នា​ ស្គាល់​មនុស្ស​ខ្ញុំ​ហើយ​សូម​ឲ្យ​គិត​ច្រើន​ជាង​និយាយ​"។

ទោះ​បី​ជា​សារ​​​ដែល​ សីហា ហា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​មិន​បាន​បញ្ជាក់​រឿង​រ៉ាវ​ពាក់​ព័ន្ធ​​ទៅ​នឹង​ជម្លោះ​ ​G-Devith ​ក្ដី​តែ​អ្នក​គាំ​ទ្រ​គិត​ថា​សារ​ដែល​លោ​ក​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​​ អាច​បង្ហាញ​ថា​លោក​សុំ​បដិសេធ​ចំពោះ​​ជម្លោះ​ដែល​កើត​ឡើង​ខាង​លើ​នេះ​​៕​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន