មុន​មកបុណ្យ​ភ្ជុំ​វិញ U18 ​កម្ពុជា​យក​ឈ្នះ​លើ​ក្រុម U18 ឡាវ ៤-១

  • 2017-09-12 10:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ប្រកួត​បង្គ្រប់​កិច្ច​ពាន​ 2017 AFF U-18 Youth Championship ​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៨​ឆ្នាំ​របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម U18 ​ប្រទេស​ឡាវ​ក្នុង​លទ្ធផល ៤-១។

កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន​នៅ​តង់​ទី​១ ​ដោយ​បាន​គ្រប់​គ្រង​បាល់​បាន​ល្អ ​និង​នាំ​មុន​១​គ្រាប់​មុន​ទៅ​លើ​ក្រុម​ឡាវ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ប៉ុន្មាន​នាទី​ក្រោយ​មក​ប្រទេស​គ្មាន​សមុទ្រ​មួយ​នេះ​អាច​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ។ ជិត​ចប់​តង់​ទី​១​ទៅ​ហើយ ​កម្ពុជា​ដែល​មាន​ឱកាស​ច្រើន​នោះ ក៏​មិន​ឱ្យ​ភ្លាត់​ដែរ​ដោយ​បាន​ថែម​១​គ្រាប់​ទៀត នាំ​មុខ​ក្នុង​តង់​ទី​១ ​ដោយ​លទ្ធផល ២-១។

ចូល​ដល់​តង់​ទី​២​វិញ ​កម្ពុជា​នៅ​តែ​រក្សា​ការ​គ្រប់គ្រង​បាល់​ដដែល ព្យាយាមវាយសម្រុកក្រុមឡាវ រហូតទទួលបាន១គ្រាប់ទៀត នាំមុខ ៣-១។ លទ្ធផល​នេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់កម្ពុជានោះទេ ពោលគឺ​នៅ​ជិត​ចប់​ការ​ប្រកួត​កម្ពុជា​បន្ថែម​បាន​១​គ្រាប់​ទៀត​

ក្រុម U18 ​កម្ពុជា​ចប់​ភារកិច្ច​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ហើយ ​ដោយ​ធ្លាក់​ក្នុង​ពូល ​ឆ្លង​កាត់​៥​ប្រកួត​ឈ្នះ​បាន​១​ប្រកួត ស្មើ​១​ប្រកួត ​និង​ចាញ់​៣​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ