Zidane ថា​ Asensio ជា​កីឡាករ​ប្រើ​ជើង​ឆ្វេង​ល្អ​បំផុត​បន្ទាប់​ពី​ Messi

  • 2017-09-12 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ខ្សែ​បម្រើ Marco Asensio ក្នុង​ថ្ងៃ​នេះ​បាន​បង្ហើបប្រាប់​សារព័ត៌មាន​ថា​គ្រូ​បង្វឹក​របស់​ក្លឹប​មួយ​នេះ លោក Zinedine Zidane បាន​ប្រាប់​ខ្លួន​ថា​ខ្លួន​ជា​កីឡាករ​ប្រើ​ជើង​ឆ្វេង​ល្អ​បំផុត​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ម្ចាស់​ជើង​ឯក​ពាន Ballon D'or ៥​សម័យ Lionel Messi។

Marco Asensi

កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​ថ្លែង​ប្រាប់ COPE ថា៖ **“Zidane បាន​ប្រាប់​ខ្ញុំ​ថា បន្ទាប់​ពី Messi មក គាត់​មិន​ដែល​ឃើញ​កីឡាករ​ណា​លេង​ជើង​ឆ្វេង​ណា ល្អ​ដូច​ខ្ញុំ​ទេ"។** ខ្សែ​បម្រើ​ពាក់​លេខ ២០​រូប​នេះ​បាន​បន្ត​ទៀត​ក្នុង​ន័យ​សរសើរ Messi ថា​កីឡាករ​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona មួយ​នេះ​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ពិភព​បាល់​ទាត់។

Asensio បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប Real Madrid បាន​ចំនួន ៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៦​ប្រកួត។ ចំណែក​ខ្សែ​ប្រយុទ្ធ​វ័យ ៣០​ឆ្នាំ Messi វិញ ក៏​មាន​ទម្រង់​មិន​ធម្មតា​ដែរ ដោយ​បាន​ជួយ​ក្លឹប​អ្នក​មាន​បុណ្យ​ ឲ្យ​មិន​ទាន់​ស្គាល់​ភាព​ចាញ់​នៅ​ឡើយ​ទេ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​នា​ដើម​រដូវ​កាល​ថ្មី​នេះ​។

លោក Zinedine Zidane គ្រូ​បង្វឹក​ក្លឹប​ RMA
Asensio កំពុង​អូស​បាល់​ស៊ុត​ជើងឆ្វេង
Messi កំពុង​អូស​បាល់​ស៊ុត​ជើង​ឆ្វេង​​

ចុច​អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី