ស្ពានពីរ សម្រាប់ឆ្លងទៅតំបន់ជ្រោយ​ចង្វារ​គ្រោង​ចំណាយ​ ៤៥លានដុល្លារ​

  • 2017-09-13 01:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​ ​និង​ក្រុមហ៊ុន​ OCIC បាន​រៀបចំពិធី​បួងសួង​សុំ​សេចក្តី​សុខក្នុង​ការសាងសង់​ស្ពានដែកបេឡេ ​និង​ស្ពានបេតុងថ្មីឆ្លងកាត់​ពីតំបន់អភិវឌ្ឍន៍​ទីក្រុងរណប​ជ្រោយ​ចង្វារ​ ស្ថិត​ក្នុង​ភូមិដើមគរ​ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ ឆ្ពោះទៅ​ឃ្លាំងសាំង​សូគីមិច​ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ នា​ថ្ងៃម្សិល​មិញនេះ​។

បើតាម​ប្រភពពី​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ ​ស្ពានដែក​បេឡេ​ និង​ស្ពាន​បេតុង​ថ្មីនេះ​ គ្រោង​ចំណាយ​ ៤៥ លានដុល្លារ​ ដោយក្នុង​នោះ​ស្ពានដែកបេឡេ​ ត្រូវ​ចំណាយ​ប្រមាណ​ ​១០លានដុល្លារ​។ ​ស្ពាន​ដែក​បេឡេជា​ប្រភេទ​ស្ពាន​បណ្តោះ​អាសន្ន​គ្រោង​នឹងប្រើរយៈ​ពេល៦ខែ​ សម្រាប់​រយៈពេល​សាង​សង់​ ​និង​ស្ពាន​បេតុងថ្មី​គ្រោង​នឹង​ប្រើរយៈពេល​ ២៨ខែ​ក្នុង​ការ​សាងសង់។

ទាក់ទងនឹង​ស្ពាន​ដែកបេឡេ​នេះ មន្ត្រី​សាលា​រាជធានី​ធ្លាប់​លើក​ឡើង​ថា​នឹង​រុះរើចេញ​វិញ​ក្រោយ​ស្ពាន​បេតុងថ្មី​សង់​រួច​រាល់។

អាជ្ញាធរ​ថាស្ពាន​ទាំងពីរ​នេះនឹងដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់​បន្ថយការ​កកស្ទះ​ចរាចរណ៍​ ស្របពេល​ដែលស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​(ស្ពានជ្រោយចង្វារចាស់)​ នឹងត្រូវបិទ​ចរាចរណ៍​ទាំងស្រុងនៅ​ដើមខែតុលា ឆ្នាំ​២០១៧ ខាងមុខ​ដើម្បីធ្វើការ​ជួសជុល​ដោយក្រុម​អ្នកជំនាញ​ការជប៉ុន ​និង​កម្ពុជា​៕

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព៖ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​