ខេត្ត​ពី​ររបស់​កម្ពុជា​បាន​ទទួលពាន​រង្វាន់​អាស៊ានក្នុង​វិស័យ​បរិស្ថាន​

  • 2017-09-13 01:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ឲ្យ​ដឹងថា​ខេត្ត​ពីរ​របស់​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​អាស៊ាន​ទាក់ទង​នឹង​និរន្តភាព​ទឹក​ស្អាត និង​ទីក្រុង​និរន្តរ​ភាពបរិ​ស្ថាន​អាស៊ាន ដែល​ការ​​ប្រគល់​ពាន​រង្វាន់​នេះធ្វើ​ឡើង​នៅ​ប្រ​ទេស​ប្រ៊ុយ​ណេ​​ និង​ថា​នេះ​ជា​មោទនភាព​របស់​កម្ពុជា​។​

(ខេត្ត​ពោធិ៍សាត់​ ទទទួល​ពានរង្វាន់​អាស៊ាន​ផ្នែក​និរន្តភាព​ទឹក​ស្អាន)

ខេត្ត​ទាំងពីរ​នោះ​គឺ​ខេត្ត​ពោធិ៍សាត់​បានទទួល​ពានរង្វាន់​អាស៊ាន​ផ្នែក​និរន្តភាព​ទឹក​ស្អាន និង​ខេត្ត​​កែប បានទទួល​ពាន​រង្វាន់​ទីក្រុង​និរន្តភាព​បរិស្ថាន​អាស៊ាន។ នេះ​បើ​តាម​ការ​ផ្សារ​របស់​ក្រ​សួង​បរិស្ថាន​កាល​ពី​ម្សិល​មិញ។

​បើ​តាម​ប្រភព​ដដែល​កាលពី​ម្សិល​មិញ​រដ្ឋមន្ត្រី​ក្រ​សួង​បរិស្ថាន​ ឯកឧត្តម​ សាយ សំអាល់ បាន​ដឹកនាំ​គណៈ​អភិបាល​ខេត្ត​ទាំងពីរ​ទៅកាន់​ប្រ​ទេស​ប្រុយ​ណេ​ដើម្បី​ទទួលពាន​រង្វាន់​នៅ​ថ្ងៃនេះ។​

(ខេត្ត​កែប ទទួល​ពាន​រង្វាន់​ទីក្រុង​និរន្តភាព​បរិស្ថាន​អាស៊ាន)

ក្រ​សួង​បរិស្ថានសរសេរ​ថាៈ « នេះ​ជា​មោទ​នភាព​នៃប្រ​ជា​ជន​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ខេត្ត​របស់​កម្ពុជា ​បាន​ទទួល​ពាន​រង្វាន់​អាស៊ាន​ទាក់​ទង​នឹង​វិស័យ​បរិស្ថាន​»។

អត្ថបទ៖ ទូច សុខា

រូបភាព៖ ក្រ​សួង​បរិស្ថាន