Celtic អាច​រង​ពិន័យ​ធ្ងន់​ក្រោយ​អ្នក​គាំទ្រ​រត់​ចូល​ទៅ​ទាត់ Mbappé

  • 2017-09-13 01:59:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

Celtic ប្រឈម​មុខ​នឹង​ការ​ពិន័យ​ធ្ងន់ធ្ងរ​ពី​សំណាក់​ UEFA បន្ទាប់​ពី​អ្នក​គាំទ្រ​ពួក​គេ​ម្នាក់​រត់​ចូល​ក្នុង​តារាង​បម្រុង​នឹង​ដេញ​ទាត់ Kylian Mbappé។

ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​យប់​មិញ​ Celtic បាន​ចាញ់​ Paris Saint-Germain ៥-០ នៅ​ទឹកដី​ខ្លួន​ឯង​ ហើយ​នៅ​ពេល​ក្រុម​ម្ចាស់​ផ្ទះ​រៀប​កែ​បាល់​គ្រាប់​ទី​បី​នោះ​ ស្រាប់​តែ​អ្នក​គាំទ្រ​ម្នាក់​ផ្លោះ​រត់​ចូល​ទីលាន​ក្នុង​គោល​បំណង​ប្រើ​ហិង្សា​លើ​តារា​ឆ្នើម Mbappé។

យ៉ាង​ណា​ក៏​ដោយ​អ្នក​គាំទ្រ​រូប​នោះ​ត្រូវ​បាន​សន្តិសុខ​ចាប់ជាប់​ហើយ​នាំ​ចូល​ទៅ​ក្នុង ក្រោម​សំឡេង​ស្រែក​ជេរ​ពី​អ្នក​គាំទ្រ​ដទៃ​ទៀត​ដែល​កំពុង​អង្គុយ​ទស្សនា។ ទង្វើ​ខាង​លើ​​អាច​ឲ្យ​ Celtic ប្រឈម​ការ​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​ ឬ​ក៏​អាច​លេង​ការ​ប្រកួត​ពាន​ទ្វីប​អឺរ៉ុប​ដោយ​គ្មាន​អ្នក​គាំទ្រ​៕

ចុចអាន៖


ប្រភព៖ theguardian ប្រែសម្រួល៖ វីរ៉ុត