Fan មិន​តិច​ទេ​ក្ដៅ​ចិត្ត​នឹង ដាអ៊ីណា ព្រោះ​ស្រោច​កាហ្វេ​ជិត​១លីត្រ​លើ ស្រទន់ (វីដេអូ)

  • 2017-09-13 03:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​១៤​​របស់​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍" បាន​បញ្ចប់​ទៅ​យប់​មិញ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្នុង​ឈុត​មួយ​ដែល​កំពូល​តារា​បង្ហាញ​ម៉ូដ ដាអ៊ីណា ធ្វើ​ទង្វើ​មិន​គាប់​បី​​ទៅ​លើ​ ស្រទន់ ដោយសារ​ភ្លើង​ច្រណែន​ឈ្នានីស។

ឈុត​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​តាម​គេហដ្ឋាន​អង្គុយ​មិន​ជាប់​កៅអី​នោះ​គឺ​ត្រង់​វគ្គ​ ដាអ៊ីណា ចាក់​កាហ្វេ​លើ​ ស្រទន់ ដោយ​នាង​លើក​​ហេតុផល​ថា​កម្មវិធី​ រាត្រី​គជ់ខ្យង ដែល​ជា​កម្មវិធី​លើក​ដំបូង​របស់​ ស្រទន់ ជា​ពិធីការ​នោះ​មាន​ភាព​រញ៉េរញ៉ៃ​ដូច​ជើង​ក្ដាម​ និង​មើល​មិន​យល់។

នៅ ម៉ារីសា ដែល​សម្ដែង​ជា​តួអង្គ​ ស្រទន់ ឬ ស៊ីវី នោះ​បាន​និយាយ​ថា​ឈុត​ដែល​បាន​បញ្ចាំង​យប់​មិញ​នេះ​គឺ​ជា​ឈុត​ដែល​នាង​ចូល​ចិត្ត​បំផុត ហើយ​ក៏​ពិបាក​សម្ដែង​ខ្លាំង​ដែរ ទម្រាំ​តែ​ថត​ត្រូវ​កាហ្វេ ១ដប​​ប្រមាណ​ជា​១​លីត្រ​ ត្រូវ​បាច​ស្រោច​លើ​ខ្លួន​របស់​នាង​ទាល់​តែ​ស្អិត​ពេញ​ខ្លួន​ទាំង​អស់​ ទើប​ថត​ត្រូវ​មួយ​ប្លង់​​នេះ។

ត្រង់​នាទី​ ៥:៣០ ម៉ារីសា បក​ស្រាយ​ប្លង់​ស្រោច​កាហ្វេ​យប់​មិញ៖

​​​​​​​វីដេអូភាគ "ស្រទន់​មន្ត​ស្នេហ៍" ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ CTN រៀង​រាល់​ថ្ងៃ ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៧-៨​យប់។ កុំភ្លេច​យប់​នេះ​ភាគទី​១៥ គឺ​ដល់​ពេល​កំលោះ​សម្បូរ​ស្នេហ៍ ដេតភូមិន្ទ រក​រឿង​​ ស្រី​តូច​មុខ​ស្រទន់​មាន​មុន​ស្នេហ៍​ ទៀត​ហើយ​ហើយ ដោយ​សារ​ភ្លើង​ប្រចណ្ឌ​ជាមួយ​ កំលោះ​សម្បូរ​ទ្រព្យ​ វង្សសង្វា ហើយ ភូមិន្ទ ចាប់ផ្ដើម​រក​រឿង ដាអ៊ីណា ដោយសារធ្វើបាប ស្រទន់៕

ចុចអានជុំវិញភាពយន្តភាគ ស្រទន់មន្តស្នេហ៍

តោះ​ទស្សនា​ឈុត​ខ្លី​ក្នុង​ភាគ​ទី​១៥ជាមុន​សិន៖​​​​​​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម