Pogba របួស​​ធ្វើ​ឲ្យ​ Mourinho ឈ្នះ​ទាំង​មិន​សប្បាយ​ចិត្ត​

  • 2017-09-13 03:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mourinho បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​បើ​ទោះ​ជា​ឈ្នះ​ FC Basel ៣-០ ក្នុង​ការ​ប្រកួត​ Champions League កាល​ពី​យប់​មិញ​ក៏​ដោយ។

អាការៈ​មិន​សប្បាយ​ចិត្ត​របស់​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​កើតឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កម្លាំង​សំខាន់ Paul Pogba មាន​បញ្ហា​របួស​លើ​ទី​លាន​ហើយ​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​១៩​នាទី​ប៉ុណ្ណោះ។ ព័ត៌មាន​ចុងក្រោយ​ឲ្យ​ដឹង​ថា​ Pogba រង​របួស​សរសៃពួរ​ហើយ​ទំនង​ជា​អវត្តមាន​ពី​ទីលាន​ប្រកួត​ប៉ុន្មាន​សប្ដាហ៍។

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ធ្លាប់​​មាន​ប្រវត្តិ​សម្រាក​ព្យាបាល​របួស​៦​ខែ​ដោយ​សារ​សរសៃពួរ​នេះ​ ដែល​វា​គឺ​ជា​មូលហេតុ​ដែល​លោក Mourinho កំពុង​ព្រួយ​បារម្ភ។ កីឡាករ​វ័យ​២៤​ឆ្នាំ​ក៏​ធ្លាប់​របួស​មួយ​រយៈ​ខ្លី​ផង​ដែរ​កាល​ពី​ប្រកួត​ជាមួយ​ Rostov នៅ​ពាន Europa League ដើម​ឆ្នាំ​២០១៧​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី