លែង​ពិបាក! អាច​ទិញ​សំបុត្រ​ឡាន​ក្រុង​តាម TrueMoney ហើយ​មាន​រង្វាន់​ធំៗ​ឲ្យ​ទៀត

  • 2017-09-13 04:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TrueMoney និង​ក្រុមហ៊ុន BookMeBus បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​សេវា​ទិញ​សំបុត្រ​ឡាន​ក្រុង​តាម​ភ្នាក់ងារ TrueMoney កាល​ពី​ថ្ងៃ​ទី៨ កញ្ញា ២០១៧ ។

លោក គង់ មាន អគ្គនាយក TrueMoney បាន​និយាយ​ថា ក្រុមហ៊ុន​ទាំងពីរ​បាន​សហការ​គ្នា​ក្នុង​គោល​បំណង​រួម គឺ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្នុង​ការ​ទិញ​សំបុត្រ​ឡានក្រុង ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេល​ទៅ​ទិញ​សំបុត្រ​នៅ​ស្ថានីយ​ឡានក្រុង​នី​មួយៗ​នោះ​ទេ។

ដើម្បី​ទិញ​សំបុត្រ​តាម TrueMoney បាន អ្នក​គ្រាន់​តែ​ទៅ​រក​ភ្នាក់ងារ​ដែល​នៅ​ជិត​បំផុត ហើយ​រើស​ក្រុមហ៊ុន​ឡាន​ក្រុង ប្រាប់​ទិសដៅ​ធ្វើ​ដំណើរ ថ្ងៃ និង​ម៉ោង​ចេញ​ដំណើរ លេខ​ទូរសព្ទ រួច​ជ្រើសរើស​ចំនួន​ព្រម​ទាំង​លេខ​កៅអី នោះ​អ្នក​នឹង​ទទួល​បាន​សំបុត្រ​ឡាន​ក្រុង​ភ្លាម។

លោក ជា ឡង់ដា នាយក​ប្រតិបត្តិ BookMeBus បាន​ប្រាប់​ឲ្យ​ដឹង​ថា BookMeBus នឹង​ធ្វើ​ឲ្យ​ការ​ទិញ​សំបុត្រ​រថយន្ត​ធ្វើ​ដំណើរ​កាន់​តែ​ងាយស្រួល​ថែម​ទៀត​ដល់​អតិថិជន តាម​បណ្ដាញ​ភ្នាក់ងារ​របស់ TrueMoney នៅ​ទូទាំង​ប្រទេស។

សម្រាប់​អតិថិជន​ដែល​ទិញ​សំ​បុត្រ​ឡាន​ក្រុង​តាម​ភ្នាក់ងារ TrueMoney ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា ទូរសព្ទ iPhone ម៉ូដែល​ចុងក្រោយ iPaid mini 4 និង​រង្វាន់​ដទៃ​ទៀត ចាប់​ពី​ថ្ងៃ​នេះ​ ដល់ ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ ហើយ​ការ​ចាប់​រង្វាន់​លើក​ទី​១ នៅ​ដើម​ខែ​វិច្ឆិកា ២០១៧ និង​លើក​ទី២ នៅ​ដើម​ខែ​មករា ២០១៨។

​ក្រៅពី​សេវាកម្ម​ខាងលើ TrueMoney បាន​ផ្ដល់​សេវាកម្ម​ដូចជា ដាក់​ប្រាក់ ដក​ប្រាក់ ផ្ញើ​ប្រាក់ បើក​ប្រាក់​បៀវត្សរ៍ ដាក់​លុយ​ទូរសព្ទ បង់​វិក្កយបត្រ ដែល​ងាយ​ស្រូល និង​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​របស់​អតិថិជន​បាន​មួយ​ចំនួន​ធំ។

​ ​ ​

ដោយ៖ វិទូ