​វេស្ទើន ​ពង្រឹង​កូន​ក្រុម​៣​ចំណុច ​ត្រៀម​​ស្ដារ​ដើម​ពី​ប៉ូលិស​ចុង​សប្ដាហ៍​នេះ

  • 2017-09-13 03:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ចាញ់ បឹង​កេត ៤-០​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក​វេស្ទើន​ភ្នំពេញ​​មើល​ឃើញ​ចន្លោះ​ខ្វះខាត​របស់​កូន​​ក្រុម​ចំនួន ៣​ ចំណុច ហើយ​ថា នឹង​ពង្រឹង​ឡើង​វិញ ដើម្បី​ត្រៀម​​សងសឹក​ប៉ូលិស នា​​ថ្ងៃ​ទី​​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​​សប្ដាហ៍​ទី១៦ នៅ​ស្តាត​ចាស់​​​វេលា​ម៉ោង ៦:៣០​ នាទី។

  • ទី១៖ ឆន្ទៈ​ប្រកួត

  • ​ទី​២៖ ការ​បញ្ចប់​ទី

  • ​ទី​៣៖ ទម្រង់​លេង​ក្រុម​ឲ្យ​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ

លោក ស៊ុំ វណ្ណា

​​ការ​បរាជ័យ​របស់​វេស្ទើន​ក្រោម​ថ្វី​ជើង​បឹង​កេត ធ្វើ​ឲ្យ​ ស៊ុំ វណ្ណា ជា​គ្រូ​បង្វឹក​មើល​ឃើញ​ថា កូន​ក្រុម​របស់​លោក​បាត់​បង់​ឆន្ទៈ​ក្នុង​ការ​ប្រកួត​ ដែល​នេះ​ជា​ចំណុច​មួយ​ខ្ពស់​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​មាន​ការ​ធ្លាក់​ចុះ។ ​លោក​ថា ចំណុច​នេះ​ត្រូវ​តែ​ពង្រឹង​ឡើង​វិញ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍​នេះ ដើម្បី​​ត្រៀម​សងសឹក​​​ក្លឹប​ប៉ូលិស ដែល​បាន​យក​ឈ្នះ​ក្រុម​របស់​លោក​កាល​ពី​ជើង​ទី​១ ​ដោយ​លទ្ធផល ៤-០។

​​​​​​លោក​បញ្ជាក់​ទៀត​ថា កាល​ប៉ះ​បឹង​កេត​ក្រុម​របស់​លោក​មាន​ឱកាស​ច្រើន​មែន​ទែន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​មិន​អាច​ធ្វើ​បាន​សម្រេច។ ចំណុច​នេះ​ត្រូវ​តែ​កែខៃ​ឲ្យ​បាន​ល្អ ដោយ​បង្វឹក​ខ្សែ​ប្រយុទ្ធ​ឲ្យ​ព្យាយាម​បញ្ចប់​ទី​ឲ្យ​បាន​ល្អ​ជាង​មុន។

ក្រុម វេស្ទើន ភ្នំពេញ

​វេស្ទើន​បច្ចុប្បន្ន​មាន​តែ​១៦​ពិន្ទុ​ប៉ុណ្ណោះ​​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១៥​លើក​កន្លង​មក​ ដោយ​ស្ថិត​នៅ​លេខ​រៀង​ទី​​៨ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​