ចម្លែក! Asensio គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង​ UCL យប់​នេះ​ទេ

  • 2017-09-13 04:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ប្រកាស​​រួចរាល់​នៃ​បញ្ជី​ឈ្មោះ​កីឡាករ​​ត្រៀម​លេង​ប៉ះ APOEL នៅ​យប់​នេះនៅ Champions League ប៉ុន្តែ​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ Marco Asensio ត្រូវ​អវត្តមាន។ យោង​តាម​កាសែត​អេស្ប៉ាញ Marca។

ក្រៅ​ពី​កីឡាករ​វ័យ​ក្មេង​រូប​នេះ Vallejo, Achraf, Marcos Llorente និង​ Karim Benzema (របួស) ក៏​​មិន​មាន​ក្នុង​បញ្ជី​ដែរ។ ​ក្នុង​ចំណោម​ជម្រើស​១៩​​​នាក់​ ជ្រើស​ដោយ  Zinedine Zidane កីឡាករ  Varane, Modric, Casemiro, Keylor Navas និង Cristiano Ronaldo បាន​ត្រលប់​មក​វិញ​ហើយ។

បើ​យោង​តាម​​ប្រភព​សារព័ត៌មាន​​ ការ​មិន​ដាក់ Marco Asensio ចូល​ក្នុង​បញ្ជី ដោយ​សារ​គេ​មាន​​បញ្ហា​កាយសម្បទា​ បន្តិចបន្តួច។ ខាង​ក្រោម​​ជា​ជម្រើស​​កីឡាករ​ទាំង​១៩​នាក់៖

អ្នក​ចាំទី៖ Navas, Casilla និង Luca

ខ្សែការរពារ៖ Carvajal, Ramos, Varane, Nacho, Marcelo និង Theo

ខ្សែ​បម្រើ៖ Kroos, Modric, Casemiro, Isco, Kovacic និង Ceballos៕

​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ