កក្រើកឆាក AGT! ក្មេង​ស្រីតូច​សំឡេង​បាន២រូប ត្រូវ​​ប្រកួត​​គ្នា​​ឈាន​​ទៅ​​វគ្គ​​ផ្ដាច់​​ព្រ័ត្រ

  • 2017-09-13 05:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​មក​ទៀត​ហើយ!​ ក្មេង​ស្រី​តូច​គួរ​ឲ្យ​ស្រឡាញ់​ដូចគ្នា​ Celine Tam និង​ Angelica Hale ពិត​ជា​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​រំជើបរំជួល​ បើក​មាត់​ធំៗ​ពេល​ឃើញ​សមត្ថភាព​ពិសេស​របស់​ពួកគេ​ក្នុង​វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

Angelica Hale
Celine Tam

ក្មេង​ស្រី​ ២​នាក់​ដែល​តែង​ឆក​យក​បេះ​ដូង​របស់​ទស្សនិកជន​ បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​នា​វគ្គ​កន្លង​មក។ ដោយឡែក​នេះ​ គឺ​ជា​លើក​ទី​ ១​ហើយ​ ដែល​ក្មេង​តូច​ទាំង​ ២​ឡើង​មក​ប្រកួត​គ្នា​ក្នុង​សប្ដាហ៍​តែ​មួយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ឆាក​ America's Got Talent មាន​រឿង​អស្ចារ្យ​ថែម​មួយ​កម្រិត។

Celine Tam

Angelica Hale

បើ​ទេពកោសល្យ​ច្រៀង​របស់​ Angelica និង​ Celineល្អ​ និង​មាន​អ្នក​គាំទ្រ​ច្រើន​ដូចគ្នា​បែប​នេះ​ តើ​កុមារី​២​នាក់​នេះ​ អាច​កាន់​ដៃ​គ្នា​បន្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​គ្នា​ ឫ​ត្រូវ​មាន​ម្នាក់​ត្រូវ​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ? ព័ត៌មាន​លម្អិត​ Sabay នឹង​ជម្រាប​ជូន​នៅ​ពេល​ កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ពិសេស​នេះ​ បង្ហាញ​លទ្ធផល​ក្នុង​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​សប្ដាហ៍​ចុងក្រោយ​នេះ៕

ចុចមើល​៖ សមត្ថភាព​សម្ដែង​ផ្សេង​ទៀតក្នុង​កម្មវិធី America's Got Talent

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី