ស្វាមួយហ្វូងល្បីគាំងបេះដូង​ងាប់ទាំងអស់ ដោយសារ​ខ្លាស្រែក​បំភ័យ

  • 2017-09-13 04:39:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

ស្វា​ចំនួន ១២​ក្បាល​​ល្បី​ថា ​បាន​ខ្លាច​រហូត​ដល់​​ងាប់​ព្រម​ៗ​គ្នា បន្ទាប់​ពី​គាំងបេះដូង​ដោយ​សារ​​សម្រែក​​ដោយ​សត្វ​ខ្លា​មួយ​ក្បាល។

ដំបូង​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សត្វ​ស្វា​ដេក​ងាប់​រប៉ាត់រប៉ាយ ​ហើយ​ក៏​ទាល់​គំនិត​ដែរ​ព្រោះ​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី។ គេ​បាន​ដាក់​ការ​សង្ស័យ​លើ​ការ​បំពុល ប៉ុន្តែ​ក្រោយ​មក​ អ្នក​ជំនាញ​បាន​អះអាង​​ថា វា​ពិត​ជា​ងាប់​ដោយ​សារ​គាំង​បេះ​ដូង​ពិត​មែន។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅ​​តំបន់ Kotwali Mohammadi ​រដ្ឋ Uttar Pradesh ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។ ​ភ្នាក់ងារ​ការ​ពារ​សត្វ​ព្រៃ​បាន​ចុះ​ទៅ​មើល​ទាំង​អារម្មណ៍​សោក​ស្ដាយ និង​​ប្រមូល​ច្រក​ការុង​តែម្ដង។ អ្នក​ស្រុក​​បាន​បញ្ជាក់​ថា ​សត្វ​ខ្លា​តែង​តែ​ត្រូវ​បាន​គេ​ឃើញ​ដើរ​កាត់​តំបន់​នោះ និង​ឮ​ស្រែក​ខ្លាំង​ៗ​អំឡុង​ពេល​មាន​សត្វ​ស្វា​មួយ​ហ្វូង​នេះ​ងាប់។

ទោះ​បី​ជា​មាន​សារព័ត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ​ចុះ​ផ្សាយ​ថា​ ហ្វូង​ស្វា​ទាំង​នេះ​ងាប់​ដោយ​សារ​គាំង​បេះ​ដូង តែ​គ្រូពេទ្យ​សត្វ​​ និង​ជា​អ្នក​ជំនាញ​សត្វ​ព្រៃ​ឥណ្ឌា​​ម្នាក់​ទៀត​​ឈ្មោះ Brijendra Singh អះអាង​ថា លោក​មិន​ជឿ​ថា​វា​ងាប់​បែប​នេះ​ឡើយ​ គឺ​ប្រហែល​ជា​មាន​មេរោគ​ឆ្លង៕

ចុចអាន៖


ប្រភព៖ Times of India ប្រែ​សម្រួល៖ ឡេង ភារុណ