ប៉ារ៉ាហ្គេមកម្ពុជា ​បញ្ជូន​អត្តពលិក​ជិត​១០០​នាក់​ទៅ​ប្រកួត​យក​មេដាយ​នៅ​ម៉ាឡេស៊ី

  • 2017-09-13 06:01:26
  • ចំនួនមតិ

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ ​កម្ពុជា​បញ្ជូន​អត្តពលិក​ចំនួន​៧៥​នាក់ ​ទៅ​ប្រកួត​ប្រជែង​យក​មេដាយ​លើ​១០ ប្រភេទ​កីឡា។

នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ ​ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មាន​ចំនួន​២៦​នាក់ ​បូក​ជាមួយ​អត្តពលិក​ចំនួន​៧៥​នាក់​ទៀត​បាន​ចាកចេញ​ពី​កម្ពុជា​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា អាស៊ាន ប៉ារ៉ាហ្គេម លើក​ទី​៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ។ ដោយ​ក្នុង​នោះ​ដែរ អត្តពលិក​ទាំង​អស់​នឹង​ត្រូវ​ចូល​រួម​ប្រកួត​លើ​១០​ប្រភេទ​កីឡា​រួម​មាន​វាយកូនឃ្លីលើតុ បាល់ទះអង្គុយ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាញ់ធ្នូ បាល់បោះ ជនពិការភ្នែក បាល់ទះ៧នាក់ម្ខាង បូស្យា និង​ប៊ូល្លីង។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០១ ​ដោយ​រៀប​ចំ​ឡើង​២​ឆ្នាំ​ម្ដង ដូច​ទៅ​នឹង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែរ។ ដោយ​កម្ពុជា​គិត​ជា​សរុប​ទៅ ​ធ្លាប់​បាន​ទទួល​មេដាយ​សរុប​ចំនួន​៤៧​មេដាយ ​ក្នុង​នោះ​មាស​បាន​៦ ​ប្រាក់​បាន​២២ ​និង​សំរឹទ្ធ​បាន​១៩៕


អត្ថបទ៖ មុន្នីរម្យ