ព្យុះ​ចម្លែក​មួយ​ជះ​ឥទ្ធិពល​មក​លើ​កម្ពុជា ធ្វើ​ឱ្យ​ភ្លៀង​យូរ​បំផុត​នៅ​រដូវ​ភ្ជុំ

  • 2017-09-13 05:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា វេលា​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្យុះ​ទី​១៩ ឈ្មោះ ដុក​ស៊ុយរី (DOKSURY) បាន​ធ្វើ​ដំណើរ​កាត់​ប្រទេស​ហ្វីលីពីន ចូល​មក​សមុទ្រ​ចិន​ខាង​ត្បូង។ កូន​ព្យុះ​នេះ​នឹង​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​ជា​ព្យុះ​ទីហ្វុង និង​បន្ត​ដំណើរ​មក​កាន់​ឈូង​សមុទ្រ​កុង​តឹង មុន​នឹង​ឡើង​គោក​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀត​ណាម នា​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៧។ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ ក្នុង​នោះ​រួម​មាន៖

  • តំបន់​វាល​ទំនាប​ នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៩​កញ្ញា

  • តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​ដងរែក នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៩​កញ្ញា

  • តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់ ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៨​កញ្ញា

សូម​មើល​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ៖​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម