រូប​សំណាក​កវី​ខ្មែរ​ដ៏​ល្បីល្បាញ ភិរម្យ ង៉ុយ នឹង​សាងសង់​បន្ថែមនៅ​ស្រុក​កំណើត​លោក

  • 2017-09-13 06:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​រំលឹក​គុណ​ដល់​កវី​ដ៏​ល្បីល្បាញ​បំផុត ក្នុង​ប្រទេស​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង សាងសង់​រូប​សំណាក​កវី ភិរម្យ ង៉ុយ នៅ​ចំណុច​ប្រសព្វ​រង្វង់​មូល​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ជា​ស្រុក​កំណើត​របស់​លោក។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន។

សូម​បញ្ជាក់​ថា កវី​ភារម្យ ង៉ុយ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ ស្រុក​អង្គស្នួល) ខេត្ត​កណ្ដាល។ ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​នេះ ​ត្រូវ​កាត់​ចូល​មក​រាជធានី​ភ្នំពេញ ទើប​ស្រុក​កំណើត​របស់​លោក ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​វិញ៕

អត្ថបទ៖ វឌ្ឍនៈ