Rashford ធ្វើ​បាន​កំណត់ត្រា​មួយ ​ក្រោយ​ទាត់​បញ្ចូល​ទី​នៅ UCL

  • 2017-09-13 07:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បាន​សម្រេច​កំណត់​ត្រា​មួយ​សម្រាប់​ខ្លួន​ឯង ក្រោយ​រក​បាន​មួយ​គ្រាប់​​ទល់ Basle  ក្នុង​ការ​បង្ហាញ​ខ្លួន​​លើកដំបូង​ឲ្យ Manchester United នៅ Champions League យប់​មិញ។

កីឡាករ​វ័យ​១៩​ឆ្នាំ បាន​បំប៉ោង​សំណាង​ទី​​គ្រាប់​ទី៣​​ភ្លាម​ៗ ក្រោយ​ផ្លាស់​ចូល​ក្នុង​វគ្គ​ទី​២​បាន​ប្រាំ​នាទី ខណៈ​ពីរ​គ្រាប់​ដំបូង​របស់​បិសាច​ក្រហម​ធ្វើ​បាន​ដោយ  Marouane Fellaini និង Romelu Lukaku។ សម្រាប់​គ្រាប់​បាល់​នេះ​​មានន័យ​ថា Rashford បាន​បន្ត​កំណត់ត្រា​ដែល​តែងតែ​រក​គ្រាប់​បាល់​​រាល់​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម ក្នុង​ព្រឹត្តិការណ៍​​ធំ​ៗ​។

ពេល​នេះ​​ទាំង​ក្នុង​កម្មវិធី Premier League, League Cup, Europa League និង​ Champions League កីឡាករ​វ័យ​ក្មេង​រូប​នេះ​​សុទ្ធ​តែ​អាច​រក​គ្រាប់​បាល់​ រាល់​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ Man Utd ហើយ​នៅ​ជម្រើស​ជាតិ​គេ​​ក៏​ធ្វើ​បាន​កំណត់ត្រា​នេះ​ដែរ។ Rashford បាន​ថ្លែង​ប្រាប់ MUTV​ ថា៖ “វា​គឺ​​អារម្មណ៍​ដ៏​ល្អ​ ដែល​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់​ដំបូង​នៅ Champions League។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​គ្រាប់​បាល់​នេះ ប៉ុន្តែ​អ្វី​ដែល​រីករាយ​ជាង​គឺ​បាន​៣​ពិន្ទុ”៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ