ឡើង​សប្បាយដាច់​យប់​ជាមួយតារាល្បីៗនៅ Jet's Container យប់​ថ្ងៃមុន

  • 2017-09-15 09:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចូលរួមពីតារាល្បីៗ G-devith, Small World Small Band និង Dj Maily បានធ្វើឲ្យព្រឹត្តិការណ៍ «វីងដាច់យប់» ឡើងសប្បាយកប់ស៊េរីតែម្ដង កាលពីយប់ថ្ងៃសៅរ៍ នៅផ្សារ Jet’s Container ខណៈដែលប្រុសសង្ហាតារាហ្វេសប៊ុក ហេង វិសាល ក៏បាន Live វីដេអូផ្ទាល់តាម Facebook ផងដែរ ដើម្បីផ្ដល់រង្វាន់ Speaker JBL សម្រាប់អតិថិជនដែលទូទាត់តាម វីងកាត កម្មវិធី Wing Money ឬតាម *989#USSD នារាត្រីនោះ។

កម្មវិធីជប់លៀង ធ្វើឡើងសម្រាប់ភ្នាក់ងារ និងអតិថិជន វីង មួយនេះ មានសកម្មភាពពិសេសៗជាច្រើន ដូចជា ជិះតុកតុកដោយឥតគិតថ្លៃ Happy Hour ជប់លៀងជាមួយតារាៗ និងការចាប់រង្វាន់ជាច្រើនទៀត។ ក្រៅពីនេះ កម្មវិធីពេញមួយយប់ខាងលើ ក៏មានផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៣០% ឯណោះលើអាហារ និងភេសជ្ជៈសម្រាប់ដៃគូភ្នាក់ងាររបស់ វីង។

១. រង្វាន់ទឹកប្រាក់ ១០ដុល្លារ

  • Veasna Hok
  • I Hot
  • Sopheavy Mao
  • Sovannso Tan

២. រង្វាន់ទឹកប្រាក់ ៧០ដុល្លារ (Kunnivath Mam)

៣. រង្វាន់ទឹកប្រាក់ ១០០ ដុល្លារ (Dina By)

៤. រង្វាន់ iPhone7+ (Leakhena Chea)

ដោយឡែក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អ្នកអាចទទួលបានសំបុត្រឡានក្រុង ទឹកសុទ្ធមួយកេសដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០% ជាមួយការទិញសំបុត្រពីក្រុមហ៊ុនឡានក្រុងនានា នៅពេលអ្នកចំណាយចាប់ពី ៥ ដុល្លារឡើងទៅ ជាមួយគណនី វីង។ វីង ជាសេវាកម្មទូទាត់សាច់ប្រាក់តាមទូរសព្ទដៃ ដូចជា សេវាផ្ទេរប្រាក់ ដកប្រាក់ ទូទាត់ប្រាក់តាម QR Code ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ទូទាត់តាមអ៊ីនធឺណិត វីងគិតលុយ វីងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងសេវាផ្សេងៗជាច្រើនទៀត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 012 999 489/023 999 989 ៕

អត្ថបទ៖ ថា ម៉ាលីដា