Mercedes ចេញ​រថយន្ត​ថ្មី​កម្លាំង ១ ពាន់​សេះ តម្លៃ​ ២,៧២ លាន​ដុល្លារ

  • 2017-09-13 08:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Mercedes-Benz ទី​បំផុត​បាន​ប្រកាស​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន Mercedes-AMG Project ONE នូវ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ Project ONE ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២,៧២ លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​កម្លាំង​ ១,០០០ សេះ បំពាក់​នូវ​ម៉ាស៊ីន V6 Hybrid ចំណុះ ១,៦ លីត្រ ដែល​ Lewis Hamilton ធ្លាប់​បាន​ប្រើ​ក្នុង​ការ​ប្រកួត​រថយន្ត 2017 F1។​

អាច​រត់​បាន​ល្បឿន​លឿន​បំផុត​ឡើង​ដល់ ៣៥០ គ.ម/ម៉ វា​បាន​រចនា​បន្ថែម​នូវ​ព្រុយ​ត្រី​ឆ្លាម ផ្នែក​ខាង​លើ​ដំបូល ស្រដៀង​ទៅ​រថយន្ត​ F1 នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​សម្រាប់​រដូវ​កាល​ក្រោយ​ការ​រចនា​បែប​នោះ​ត្រូវ​បាន​ហាម​ឃាត់។ យ៉ាងណាមិញ​​ Mercedes បាន​ឲ្យ​ដឹង​ថា នឹង​ផលិត​រថយន្ត​ប្រភេទ Hypercars បែប​នេះ តែ​ចំនួន ២៧៥ គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​រំពឹង​ទុក​នឹង​មាន​សេដ្ឋី​ច្រើន​រូប​ត្រៀម​ចំណាយ​លុយ​ទិញ​យក​ទៅ​ប្រើប្រាស់។

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា