លើកមុននៅបាត់ដំបង លើកនេះភ្នំពេញ Real Madrid ចូលរួមជួយកុមារនៅកម្ពុជាទៀតហើយ

  • 2017-09-13 08:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកមិញនេះ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានធ្វើសន្និសីទមួយ ដើម្បី​ប្រកាសជាផ្លូវការនៃ​កិច្ច​ប្រតិបត្តិការ​ រវាងក្រុមហ៊ុនស្មាត ជាមួយមូលនិធិក្លឹបយក្ស Real Madrid បង្កើតជាគម្រោង Social Sport School មួយនៅកម្ពុជា។

អង្គការខាងលើនេះ សព្វថ្ងៃមានសិស្សប្រហែលជាង៧០០០ ទៅ៨០០០នាក់ ដែលអង្គការ​បណ្ដុះបណ្ដាល​ជំនាញ​ជា​ច្រើន។ មួយវិញទៀត អង្គការក៏បានសហការជាមួយក្រុមហ៊ុនជាច្រើនលើលោក ជាពិសេស​ប្រទេសបារាំងដែល​ជា​ប្រទេស​កំណើតរបស់ ប៉ាពី ស្ថាបនិកអង្គការ ហើយក្លឹប Real Madrid ក៏ជាដៃគូមួយផងដែរ។ មិនត្រឹមតែចូលរួម​ជួយ​បង្កើត​គម្រោងខាងលើនេះទេ មូលនិធិរបស់ Real Madrid ក៏ធ្លាប់បញ្ជូនគ្រូបង្វឹកថ្នាលយុវជន​មកបង្វឹកក្មេងៗ​នៅ​អង្គការ ហើយបានជួយឧបត្ថម្ភឈុតកីឡា Real Madrid ឱ្យថែមទៀតផង។

ចំពោះសាលា Social Sport School ខាងលើនេះដែរ រំពឹងថានឹងជួយឱ្យកុមារកម្ពុជា​ជាច្រើនបានហ្វឹកហាត់​បាល់ទាត់​បានល្អ ទៅតាមស្ដង់ការមិនចាំបាច់ទៅរកកន្លែងហ្វឹកហាត់ឆ្ងាយៗដូចមុនទៀតទេ។ ដោយសាលាមួយនេះ មានទីតាំង​នៅ​ម្ដុំស្ទឹងមានជ័យ។

នេះមិនមែនជាលើកទី១សម្រាប់ក្លឹបយក្ស Real Madrid ក្នុងការចូលរួមចំណែកជួយសង្គមកម្ពុជានោះទេ ពោលគឺកាល​ពីឆ្នាំ២០១៥កន្លងទៅនេះ ក្លឹប Real Madrid ដែលមានលោក Florentino Perez ជាប្រធាន​បានឧបត្ថម្ភជាថវិការ​ដើម្បីសាងសង់​សាលារៀនសម្រាប់ជនពិការនៅខេត្តបាត់ដំបងផងដែរ៕

អត្ថបទ៖ មុន្នីរម្យ