លក់​ឡាន​នៅ​កន្លែង​មួយ​នេះ ធានា​បាន​តម្លៃ​ថ្លៃ​ជាង​ហាង​ផ្សេងៗ​ទៀត (វីដេអូ)

  • 2017-09-13 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ធានា​ចំពោះ​តម្លៃ​សម្រាប់​អ្នក​ដែល​យក​មក​លក់​នៅ Toyota Plus គឺ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាងក្រៅ ប្រសិន​បើ​ឡាន​នោះ​មិន​មាន​ការ​បុក​ខូចខាត​ធ្ងន់ធ្ងរ និង​ជា​ឡាន​ដែល​ធ្វើ​ការ​ពិនិត្យ​បាន​ត្រឹមត្រូវ។ នេះ​ជា​សម្ដី​លោក សាត រដ្ឋា ប្រធាន​នាយកដ្ឋាន Toyota Plus។

Toyota Plus ដែល​ជា​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​ទឹក​មាន​ការ​ធានា​នេះ តែងតែ​ចំរុញ​ឲ្យ​អតិថិជន​របស់​ខ្លួន​ទៅ​ឆែក​តម្លៃ​នៅ​ហាង​ខាង​ក្រៅ​ដើម្បី​ប្រៀបធៀប​មុន​នឹង​សម្រេច​ចិត្ត​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​ជាទូទៅ ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាង​ក្រៅ។

ចង់​ដឹង​ថា តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ទើប Toyota Plus អាច​ទិញ​ឡាន​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ វិទូ