អ្នក​រៀន​ពី​មុន​និង​ឥឡូវ​ខុស​គ្នា​យ៉ាង​ណា មើល​តែ​របស់​ ៤ នេះ ទៅ​ដឹង​ហើយ​

  • 2017-09-13 22:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន បើ​ធៀប​ទៅ​នឹង​អតីតកាល​គឺ​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង។ សព្វថ្ងៃ​យើង​អាច​ប្រើ​បច្ចេកវិទ្យា ជា​ឧបករណ៍​ជំនួយ​ក្នុង​ការ​ស្វែងយល់​អ្វី​មួយ កាន់​តែ​រហ័ស​និង​មាន​ភាព​ងាយ​ស្រួល។​ យ៉ាងណាមិញ​បច្ចេកវិទ្យា ៤ យ៉ាង​ត្រូវ​បាន​គេ​សង្កេត​ឃើញ កំពុង​រាលដាល​យ៉ាង​ខ្លាំងក្លា ហើយ​ពេញ​និយម​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ក្រេប​យក​ចំណេះដឹង​ទូទាំង​សកលលោក។​

១.​​បច្ចេកវិទ្យា VR (Virtual Reality)

VR ក្រៅ​ពី​ជំនួយ​ដល់​ការ​លេង​ហ្គេម វា​ក៏​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា។ នៅ​តាម​បណ្ដា​សាលា​ជុំវិញ​ប៉ែក​អឺរ៉ុប​និង​សហរដ្ឋអាមេរិក គេ​បាន​ប្រើ VR ដើម្បី​បង្រៀន​មុខវិជ្ជា​ជីវវិទ្យា​និង​ស្ថាបត្យកម្ម ដែល​ឲ្យ​អ្នក​សិក្សា​បាន​ឃើញ​ពី​ពិភព​ខាង​ក្រៅ និង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ។​

២.MOOCs

Massive Open Online Courses ឬ MOOCs ជា​ការ​សិក្សា​លក្ខណៈ Online ចែក​ចេញ​ជា​ថ្នាក់​ដូច​នៅ​សាលា​អ៊ីចឹង។ កំណើន​នៃ​សកលវិទ្យាល័យ​ជា​ច្រើន បាន​បង្វែរ​ការ​សិក្សា​តាម​វិធី​ថ្មី​នេះ ដោយ​អាច​អនុញ្ញាត​ឲ្យ​និស្សិត​គ្រប់​ប្រទេស​ទាំង​អស់​អាច​ចូលរួម​រួម​ជាមួយ​គ្នា តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

៣.Skype

ពិត​ណាស់ Skype កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៣ ប៉ុន្តែ​បន្ត​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការ​សិក្សា​មក​ទល់​បច្ចុប្បន្ន។ អនុញ្ញាត​ឲ្យ​អ្នក​អាច​សិក្សា​ភាសា​អ្វី​មួយ តាម​រយៈ​បច្ចេកវិទ្យា​មើល​មុខ​គ្នា​ដោយ​ផ្ទាល់ ហើយ​ត​ភ្ជាប់​ទៅ​កាន់​គ្រូ​បង្រៀន​ណា​ម្នាក់។

៤.iPad និង Chromebooks

តាម​បណ្ដា​សាលា​ល្បីៗ​នៅ​ក្រៅ​ស្រុក គេ​រមែង​ដាក់ iPad ឬ Chromebooks នៅ​តាម​តុ​នីមួយៗ​របស់​សិស្ស។ គ្រូ​បង្រៀន​អាច​មាន​សិទ្ធ​គ្រប់គ្រង ការ​ដាក់​កំហិត​នៃ​បច្ចេកវិទ្យា​ទាំង​នោះ ដោយ​ផ្ដោត​តែ​លើ​អ្វី​ដែល​ត្រូវ​រៀន​ប៉ុណ្ណោះ។ ផ្ដល់​ងាយស្រួល​ក្នុង​ការ​សិក្សា​មាន​ភាព​រហ័ស ធ្វើ​ឲ្យ​សិស្ស​ចង់​រៀន និង​បង្កើន​បទពិសោធន៍​ថ្មី​នៃ​យុគសម័យ​ទំនើប។

​​​​​

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា