រៀបការនៅអាយុប៉ុន្មាន ទើបចំណងអាពាហ៍ពិពាហ៍ បានយូរអង្វែង?

  • 2017-09-13 23:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​លើ​ទម្លាប់​នៃ​ការ​លែងលះ​គ្នា ដែល​ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ University of Utah នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា មនុស្ស​តិចតួច​ណាស់ ដែល​រៀបការ​នៅ​អាយុ​ចន្លោះ​ពី ២៨ ទៅ ៣២ ឆ្នាំ​បាន​លែងលះ​គ្នា។

(រូបតំណាង)

សង្គមវិទូ លោក Nick Wolfinger បាន​ដឹកនាំ​ការ​វិភាគ​ទិន្នន័យ​ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ២០១០ និង ឆ្នាំ២០១១ ដល់ ឆ្នាំ២០១៣ នៃ​ការ​ស្ទង់មតិ National Survey of Family Growth (NSFG) ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខភាព National Center for Health Statistics ហើយ​បាន​រក​ឃើញ​ថា អាយុ​ចន្លោះ​ពី ២៨ ទៅ ៣២ ឆ្នាំ គឺ​ជា​អាយុ​ល្អ​បំផុត​សម្រាប់​អាពាហ៍ពិពាហ៍​ជោគជ័យ​មួយ។

កាល​ពី​មុន​មក គេ​ធ្លាប់​បាន​ជឿជាក់​ថា អ្នក​រៀបការ​នៅ​អាយុ​កាន់​តែ​ចាស់ អត្រា​នៃ​ការ​លែងលះ​គ្នា​កាន់​តែ​តិច។ ប៉ុន្តែ​ឥឡូវ​នេះ ការ​រក​ឃើញ​ថ្មី​បង្ហាញ​ថា អត្រា​នៃ​ការ​លែងលះ​គ្នា​កើន​ឡើង​ខ្លាំង ចំពោះ​អ្នក​ដែល​រៀបការ​នៅ​វ័យ​ជំទង់ និង​អាយុ​ខ្ទង់ ២០ ឆ្នាំ​ស្ដើង និង​អ្នក​ដែល​រៀបការ​នៅ​អាយុ​លើស​ពី ៤៥ ឆ្នាំ៕

ចុច​អាន៖


ប្រភព៖ indy100 ប្រែ​សម្រួល៖ សេង ឡុង