ក្រុម​ចម្រៀង​​ជប៉ុន​នេះ​ ធ្វើ​ឲ្យ​អ្នក​មើល​ភ័យលស់ព្រលឹង​ ព្រោះ​​​ក្បាច់​​រាំ​​ចម្លែក (វីដេអូ)

  • 2017-09-13 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​ជប៉ុន​មួយ​ក្រុម​ដែល​មាន​សមាជិក​រហូត​ដល់​ ២០​នាក់ ឈ្មោះ Keyakizaka46  កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​ជា​ច្រើន​ តាម​រយៈ ក្បាច់​រាំ​ដ៏​ចម្លែក​របស់​ពួកគេ។

បទ​ចម្រៀង​របស់​ក្រុម​នេះ​ ដែល​មាន​ចំណងជើង​ថា​ "Eccentric” បាន​ផ្ទុះ​ចំណាប់អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​ទស្សនា​ មិន​មែន​ត្រឹម​តែ​បទ​ភ្លេង​ទេ​ សូម្បី​ការ​សម្ដែង​ទាំង​ស្រុង​ក្នុង​បទ​នេះ​ ក៏​ហាក់​ចម្លែក​ខុស​គេ​ដែរ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះៗ អំឡុង​ពេល​ច្រៀង​​គឺ​សមាជិក​ម្នាក់ៗ​បាន​ផ្លាស់​ប្ដូរ​ក្បាច់​រាំ​ ដោយ​បាន​ដោះ​ស្បែកជើង​ម្ខាង​ ហើយ​គ្រវី​ឡើង​ពេញ​ឆាក។

ក្បាច់​មួយ​ទៀត​នោះ​គឺ​ ពួកគេ​បាន​ញែក​ជើង​ ហើយ​រាដៃ​ឡើង​ឆ្វេង​ស្ដាំ​ ជាមួយ​ទឹក​មុខ​គួរ​ឲ្យ​ខ្លាច។ បើ​ទោះ​បី​ជា​ មហាជន​ខ្លះ​គិត​ថា​ ក្រុម​នារី​ជប៉ុនមួយ​នេះ​ សម្ដែង​ចម្លែក​គួរ​ឲ្យ​ខ្លាច​ តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​ ទាំង​ចង្វាក់​ភ្លេង​ និង​ក្បាច់​រាំ​ពិត​ជា​ពិសេស​ ហើយ​ស៊ី​នឹង​អត្ថន័យ​ប៉ារ៉ូល​ចម្រៀង​តែម្ដង៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម