ស្ថានិក WhatsApp ដើរចេញពីក្រុមហ៊ុនទៅបង្កើតមូលនិធិផ្ទាល់ខ្លួន

  • 2017-09-13 12:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហស្ថានិករបស់ WhatsApp លោក Brian Acton សម្រេចដើរចេញពីក្រុមហ៊ុនដើម្បីទៅបង្កើតមូលនិធិថ្មីមួយ ។ នេះបើយោងតាមអ្វីដែលលោកសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារម្សិលមិញ។

Brian Acton

អ្នកជំនាញសរសេរកម្មវិធីកុំព្យូទ័រ និងជាសហគ្រិនអ៊ីនធើណិតសញ្ជាតិអាមេរិកវ័យ ៤៥ ឆ្នាំរូបនេះ រួមរស់ជាមួយ WhatsApp អស់រយៈពេល៨ឆ្នាំមកហើយទោះបើជាក្រុមហ៊ុន Facebook ទិញយកកាលពីឆ្នាំ២០១៤ តម្លៃ ១៩ ប៊ីលានដុល្លារក៏ដោយ ។

ជាអតីតនិស្សិតសកលវិទ្យាល័យ Stanford លោក Brian Acton និងស្ថាបនិកម្នាក់ទៀតគឺលោក Jan Koum សម្រេចបង្កើត WhatsApp ក្នុងឆ្នាំ ២០០៩ហើយពួកគេទាំងពីរនាក់ពីមុនធ្លាប់ធ្វើការនៅក្រុមហ៊ុន Yahoo ៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម