ភ្ញាក់ផ្អើល ពេលដឹងចំនួនមិត្តស្រីដែល Floyd កំពុងមានបច្ចុប្បន្ន

  • 2017-09-13 14:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតកីឡាករប្រដាល់ Floyd Mayweather កាលពីពេលថ្មីៗនេះ បានបង្ហើបពីចំនួនមិត្តស្រីដែលខ្លួនមានរហូតដល់ទៅ ៧នាក់។

ក្នុងកិច្ចសម្ភាសន៍ជាមួយ តុក្កតា Diego ដែលបង្ហោះក្នុងគណនី Youtube ក្រោមឈ្មោះ Awkward Puppet ពេលដែលសួររឿងមិត្តស្រី កីឡាករប្រដាល់មិនដែលចាញ់បាននិយាយថា៖ "តើខ្ញុំមានមិត្តស្រីចំនួនប៉ុន្មាននាក់? ប្រហែល ៧នាក់។ លេខ ៧ហ្នឹង ជាលេខសំណាង"។ Floyd បានបន្តទៀតថា៖ "ពួកយើងចេញទៅញាំអី និងដើរលេងជាមួយគ្នា។ និយាយទៅ មានមិត្តស្រីតែម្នាក់ហាក់ដូចអត់មានអ៊ីចឹង"។

ក្នុងវីដេអូដដែលនេះ Floyd Mayweather ក៏បាននិយាយថា ខ្លួនមានឡាន រហូតដល់ទៅ ២៥ គ្រឿង ក្នុងនោះមាន Bugatti និងFerrari ដ៏កម្រផងដែរ។ កីឡាករប្រដាល់មិនដែលចាញ់ បានប្រកាសចូលនិវត្តន៍ជាលើកទី២ហើយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីយកឈ្នះកីឡាករ Conor McGregor ដោយរក្សាបានកំណត់ត្រាមិនដែលទេស្គាល់ភាពចាញ់ចំនួន៥០ប្រកួត៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី