Firmino ប៉េណាល់ទីមិនចូលធ្វើឲ្យ Liverpool បរាជ័យក្នុងការសងសឹក Sevilla

  • 2017-09-13 22:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានត្រឹមស្មើគ្នា ២ទល់នឹង២ប៉ុណ្ណោះ ជាមួយ Sevilla នៅកម្មវិធី UEFA Champions League បើកឆាកពូល E កាលពីយប់មិញ។

ការប្រកួតនៅកីឡដ្ឋាន Anfield កាលពីយប់មិញលេងបានតែ៥នាទី ខ្សែប្រយុទ្ធបារាំង Ben Yedder បានស៊ុតនាំមុខឲ្យ Sevilla បានមុខបន្ទាប់ពីខ្សែការពារ Lovren មិនអាចរារាំងបាល់កាត់ចូលមុខទីបាន។ យ៉ាងណាមិញនាទី២១ Moreno បានបញ្ជូនបាល់ឲ្យ Firmino ស៊ុតតាមស្មើឲ្យម្ចាស់ផ្ទះបានវិញ។

លុះដល់នាទី៣៧ Mohamed Salah បានទាត់មួយជើងពីចំងាយមុខកីឡាករ Sevilla ធ្វើឲ្យបាល់ផ្លាតចូលទី ខណ:អ្នកចាំទីដាច់ចង្កេះមិនអាចជួយអ្វីបាន ហើយនាទី៤២ Liverpool បានប៉េណាល់ទីមួយគ្រាប់ទៀតតែសំណាងមិនល្អ Firmino បានស៊ុតទៅបុកនឹងបង្គោលទី។

នៅវគ្គទីពីរនាទី ៧២ ខ្សែបម្រើ Joaquin Correa បានទៀតទម្លាយទី Liverpool តាមស្មើបានសម្រេច ជាការទាត់ចំគោលដៅទីពីរប៉ុណ្ណោះរបស់ Sevilla។ ក្នុងតារាងពូល E បច្ចុប្បន្នគឺក្រុមទាំង៤មាន Liverpool Sevilla, Maribor និង Spartak Moscow សុទ្ធតែមាន១ពិន្ទុដូចគ្នា៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត