"ឆ្នេរពយ" ​លាក់ខ្លូន​ បង្អួត​សម្រស់​មិនចាញ់​ឆ្នេរឯទៀត​

  • 2017-09-14 07:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ពួយ" គឺឈ្មោះឆ្នេរមួយ ស្ថិត​ក្នុងភូមិ​ពយ​ជប៉ុន​ ​ឃុំកោះ​ស្ដេច​ ​ស្រុក​គិរីសាគរ​ ខេត្ដ​កោះកុង បាន​កំពុង​លាក់​ខ្លួន បង្អួត​សម្រស់​មិនចាញ់​តំបន់​ឆ្នេរដទៃ​ឡើយ​។

​ថ្ងៃនេះ​ Sabay ​សូមណែនាំ​ប្រិយមិត្ត​អ្នកអាន​ឲ្យស្គាល់​តំបន់​ទេសចរណ៍​ថ្មី មាន​សម្រស់​ឆ្នេរឆ្ងាយ​ដាច់​កន្ទុយភ្នែក​ ​ហើយកាន់​តែពិសេស​ទៀតនោះ​ ​គឺ​មាន​ទីឋាន​ស្ងប់ស្ងាត់​ ​មានសម្លេង​ទឹករលក​បក់តិចៗ​ និង​មានផ្ទែ​ទឹកថ្លា​ឈ្វេង ​ជាមួយ​នឹងឆ្នេរ​ខ្សាច់​សក្បុស ​លាយឡំ​នឹង​សំបកគ្រំ​​ ដើមដូងនៅតាមបណ្ដោយឆ្នេរ និងថ្មដុះធំៗក្នុងសមុទ្រថែមទៀត។

ប្រិយមិត្ត​អាចដំណើរ​កម្សាន្ត​ជាលក្ខណៈ​ក្រុមគ្រួសារ​ និង​មិត្តភក្ដិ​ មក​កាន់​ទីនេះ​ដើម្បី​បរិភោគ​អាហារ​ជួបជុំ នាថ្ងៃឈប់សម្រាក។​ ​តាម​ប្រសាសន៍​ ​អ្នកស្រី​ និង​ស្វាមី​ដែលជា​អ្នក​យាម​ឆ្នេរនេះ ​សូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យដឹង​ថា ​ឆ្នេរពយ​នេះ​ ​ជារបស់​ឯកជន​ ​ដែល​គេគ្រោង​នឹងអភិវឌ្ឍន៍​ជាតំបន់​រមណីយដ្ឋាន​នាពេល​អនាគត​។ តែអ្នកស្រី​មិនដឹង​ពី​ពេល​វេលា​ច្បាស់​លាស់នោះ​ទេ​។ ​

​អ្នកស្រី​បន្ថែម​ថា ​អ្នកដំណើរ​ដែល​មកដល់​ទីនេះ​ ​អាចមក​សម្រាក​លេង​ ដោយ​ចំណាយ​ប្រាក់បន្តិច​​សម្រាប់​ជួល​កញ្ចុះ​អង្គុយ​លេង ​និង​អាចកម្មង់​ពីអាហារ​ពី​អ្នកស្រី​​បាន​ផង​ដែរ​។

គួរ​ជម្រាបថា​ នៅតំបន់​ឆ្នេរពយ​នេះ​ គឺ​ស្ថិតឆ្ងាយ​ពីទីក្រុង​ និង​មិនមាន​ផ្ទះសំណាក់​ និង​សណ្ឋាគារ​សម្រាក​ឡើយ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ

អត្ថបទពេញនិយម