អ្នក​គាំទ្រ​ឡើង​ស្រឡាំងកាំង ពេល​ឃើញ Taeyang ហូរ​​ឈាម​​ច្រមុះ​​​មិន​​ឈប់! (វីដេអូ)

  • 2017-09-14 04:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​ Taeyang បាន​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​របស់​ខ្លួន​ “White Night” ក្នុង​ទីក្រុង​ San Jose រដ្ឋ​កាលីហ្វ័រនីញ៉ា​ ប៉ុន្តែ​ពេល​នោះ​អ្នក​គាំទ្រ​ស្រាប់​តែ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ពេល​ឃើញ​តារា​ប្រុស​រូប​នេះ​ឈាម​ច្រមុះ។

វា​ជា​ហេតុការណ៍​ចៃដន្យ​បំផុត​ ដែល​បាន​កើតឡើង​អំឡុង​ពេល​សម្ដែង គឺ​ពេលនោះ​តារា​ប្រុស​ក្រុម​ BIGBANG រូប​នេះ​បាន​លោត​ចាប់​មីក្រូហ្វូន​ ស្រាប់​តែ​វា​បាន​ភ្លាត់​ ហើយ​ទៅ​ប៉ះ​មុខ​របស់​លោក​មួយ​ទំហឹង​តែ​ម្ដង។

ដំបូង​ឡើយ​ Taeyang សើច​ស្ញេញស្ញាញ​ទេ​ ហើយ​ប្រឹង​សម្ដែង​តាម​ធម្មតា​ ប៉ុន្តែ​ភ្លាមៗ​អ្នក​គាំទ្រ​បាន​ ចាប់​អារម្មណ៍​ថា​ ច្រមុះ​របស់​លោក​ហូរ​ឈាម។ យ៉ាង​ណា​មិញ​ បើ​ទោះ​ជា​មាន​ឈាម​ហូរ​មិន​ឈប់​ចេញ​ពី​ច្រមុះ​ក៏​ដោយ​ តែ​ម្ចាស់​បទ​ "I Need A Girl” រូប​នេះ​នៅ​តែ​បន្ត​ការ​សម្ដែង​ ប្រកប​ដោយ​ថាមពល​ រហូត​ដល់​ចប់​ ដើម្បី​អ្នក​គាំទ្រ​ជាទី​ស្រឡាញ់​របស់​ខ្លួន៕

A post shared by Bigbang is VIP (@bigbang_iygfi) on

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី