រូបថតបុរសម្នាក់ ឈរកាន់ជីងចក់ដ៏ធំ កំពុងល្បីខ្លាំងនៅថៃ តែពេលដឹងការពិត សឹងដាច់ផ្ងារ

  • 2017-09-14 06:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ប៉ុន្មាន​សន្លឹក ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ «Live it, Like it» ដែល​បង្ហាញ​ឲ្យ​ឃើញ បុរស​ជនជាតិ​ថៃ​ម្នាក់ ឈរ​កាន់​សត្វ​ជីងចក់​ដ៏​ធំ​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ថៃ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​ចែកចាយ​រហូត​ដល់​ទៅ ២០ ០០០ ដង ក្នុង​រយៈពេល​ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា អ្វី​ដែល​អ្នក​មើល​ឃើញ មិន​ប្រាកដ​ថា​ជា​របស់​ពិត​ទាំង​អស់​នោះ​ទេ។ បើ​យោង​តាម​សារ ដែល​ភ្ជាប់​ជាមួយ​រូបថត​ទាំង​នោះ បាន​សរសេរ​ថា «អ្នក​ដែល​ស្រលាញ់​សត្វ​ជីងចក់ ច្បាស់​ជា​មិន​អាច​រំលង​វា​បាន​ឡើយ! ខ្នើយ​ជីងចក់»។

យ៉ាងណាមិញ មាន​មតិ​បែប​អវិជ្ជមាន​ជា​ច្រើន​និយាយ​ថា «វា​គឺ​ជា​រឿង​ដ៏​លីលា​បំផុត និង​ជា​ខ្នើយ​ដ៏​ឆ្កួត​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​មួយ​ឆាក​ជីវិត​នេះ។ សាក​ស្រមៃ​គិត​មើល នៅ​ពេល​អ្នក​ភ្ញាក់​ពី​ដេក ហើយ​ឃើញ​រូបរាង​វា​បែប​នេះ អ្នក​ប្រាកដ​ជា​ភិតភ័យ​ជា​មិនខាន»។ រីឯ​អ្នក​ខ្លះ​វិញ បាន​បញ្ចេញ​មតិ​ថា «អ្នក​ណា​ដែល​ទិញ​វា​ជា​កាដូ​សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទាត់​គេ​កណ្ដាល​ផ្ទៃ​មុខ»៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង