​iPhone X សាហាវ​ជាង iPad Pro ហើយវ៉ា​ដាច់​​ទាំង​ Note 8 និង​ Galaxy S8/S8+

  • 2017-09-14 06:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone 8, 8 Plus និង iPhone X សុទ្ធ​តែ​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ A11 ដែល​ Apple បាន​អះអាង​ថា​​មាន​សមត្ថភាព​ខ្លាំង​លើស​​បន្ទះ​ឈីប​ A10 ដែល​បំពាក់​លើ​ iPhone 7/7 Plus។

តាម​រយៈ​ពិន្ទុ​​លេច​ចេញ​លើ​វិបសាយ​ Geekbench ថ្មីៗ​នេះ​​​សម្រាប់​​ iPhone 8 Plus ឬ​ iPhone X ​បង្ហាញ​ថា​ឈីប​ A11 មិន​ត្រឹម​តែ​ខ្លាំង​ជាង​ឈីប​ A10 នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ខ្លាំង​ជាង​ឈីប​ A10X Fusion ប្រើ​លើ​ iPad Pro ហើយ​អាច​ប្រៀប​នឹង​​​បន្ទះ​ឈីប​​លើ​ MacBook Pro ១៣ អ៊ីញ​ស៊េរី​ចុង​ក្រោយ​ទៀត​ផង។

លើស​ពី​នេះ​ទៀត​បន្ទះ​ឈីប​ A11 ថែម​ទាំង​វ៉ា​ដាច់​​បន្ទះ​ឈីប​ Galaxy Note 8, Galaxy S8 និង Galaxy S8+ ដែល​ជា​​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​​ត្រកូល​ iPhone។ ចង់​ដឹង​ច្បាស់​ទស្សនា​តារាង​ពិន្ទុ​ខាង​ក្រោម​នេះ ៖

ពិន្ទុ iPhone 8 Plus ឬ iPhone X
ពិន្ទុ iPad Pro
ពិន្ទុ MacBook Pro
ពិន្ទុ iPhone 7
ពិន្ទុ Galaxy Note 8 (សម្គាល់​ដោយ SM-N950U), Galaxy S8 និង Galaxy S8+

ពិន្ទុ​ដ៏​ខ្ពស់​របស់​បន្ទះ​ឈីប​ A11 នេះ​អាច​មិន​ធ្វើ​ឲ្យ​​គ្រប់​គ្នា​​ភ្ញាក់ផ្អើល​ខ្លាំង​ប៉ុន្មាន​ឡើយ ព្រោះ​គេ​ដឹង​ហើយ​ថា​បន្ទះ​ឈីប​ស៊េរី​ A ​​ដែល​ផលិត​ដោយ​ Apple ​នេះ​ ​ពេល​ចេញ​ដំបូង​តែង​អាច​យក​ឈ្នះ​គូ​ប្រជែង​បាន​យ៉ាង​ងាយ។ រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ថា​នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ស្មាតហ្វូន​​ណា​អាច​​បំបែក​កំណត់​ត្រា​ពិន្ទុ​ដ៏​ខ្ពស់​នេះ​បាន​ឬ​អត់៕

ប្រភព៖ redmondpie | macrumors   ប្រែ​សម្រួល៖ សុខហេង