ចង់​ដឹង​អត់​!​១​ឈុត​ដ៏​ស្រស់​ស្អាត​ ភិន សុដាលីស ស្លៀក​យប់​មិញ​តម្លៃ​ប៉ុន្មាន​?

  • 2017-09-14 09:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​សម្ពោធ​រឿង​ "មន្ត​ស្នេហ៍​លេខា​" ​នៅ​រោង​​ភាព​យន្ត​ Major Cineplex By Cellcard ក្នុង​ផ្សារ​ទំនើប​AEON MALL កាល​ពី​យប់​មិញ​នេះ​អ្នកនាង ភិន សុដាលីស ជា​តួ​ឯក​ស្រី​ក្នុង​រឿង​​បាន​បង្ហាញ​ខ្លួន​ជាមួយ​សំលៀក​បំពាក់​​​មួយ​ឈុត​​យ៉ាង​ស្រស់​ស្អាត​។

ចង់​ដឹង​អត់​!​សំលៀក​បំពាក់​១​ឈុត​របស់ អ្នកនាង ភិន សុដាលីស ស្លៀក​តម្លៃ​ប៉ុន្មាន​? ឆ្លើយ​តប​ទៅ​ហ្នឹង​សំនួរ​នេះ​អ្នក​មេម៉ាយ​ចាយ​​សម្រស់​​កូន​មួយ​រូប​នេះ​ បាន​ប្រាប់ ​Sabay ថា​ សំលៀក​បំពាក់​មួយ​ឈុត​ ដែល​នាង​គ្រង​​ទាំង​ស្បែក​ជើង​ក្រវិល​ និង​កូន​កាបូប​សរុប​ទាំង​អស់​ ជិត ៣០០ ដុល្លារ​។

ដាលីស​ បញ្ជាក់​ថា​៖ "និយាយ​ទៅ​បើ​សិន​ជា​រ៉ូប​មួយ​ឈុត​នេះ​ តម្លៃ​វា​​ក្រោម​១០០ ដុល្លារ​ប្រហែល​៨០ ដុល្លារ​ ចំណែក​ឯ​ក្រវិល​វិញ​ខ្ញុំ​ទិញ​មក​ពី​សាំងហ្គាពួរ​ តម្លៃ​ ជាង ២០ ដុល្លារ​ ។ ស្បែក​ជើង​វិញ​ ៨០ ដុល្លារ​ ហើយ​កាបូប​ដៃ​នេះ​វិញ​តម្លៃ​ខ្ទង់​​ជាង​១០០ ដុល្លារ​"។

ទស្សនា​វីដេអូ​អ្នក​នាង ភិន សុដាលីស បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ និង​ប្រាប់​ពី​តម្លៃ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន