ចង់​ដឹង​អត់ ស គីមស៊ា ចូលគេងម៉ោងប៉ុន្មាន ទើប​រៀន​ពូកែ​ដល់​ថ្នាក់​ហ្នឹង?​

  • 2017-09-14 08:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ សិស្ស​ឆ្នើម ស គីម​ស៊ា ទទួល​បាន​និទ្ទេស A លំដាប់​ពិន្ទុ​១០០​ពេញ តែ​ម្នាក់​គត់​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​សិស្សា​នុសិស្ស​មួយ​ចំនួន​ចង់​ដឹង​ថា តើ​រាល់​យប់​ គីមស៊ា ចូល​គេង​ម៉ោង​ប៉ុន្មាន​ ទើប​បាន​ជា​រៀន​ពូកែ​ម្ល៉ឹង​ៗ?

តាម​រយៈ​បទ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ Sabay គីម​ស៊ា ប្រាប់​ថា រូប​គេ​ចូល​ចិត្ត​ចំណាយ​ពេល​រៀន​ពេល​យប់​ច្រើន​។ ដូច្នេះ​ការ​គេង​អាច​យប់​ជ្រៅ​បន្តិច​ដែរ​ ក្នុង​នោះ​ គីម​ស៊ា បែង​ចែក​ជា​២​របៀប​ដូច​ខាង​ក្រោម៖

  • ដើម​ឆ្នាំ​គីមស៊ា ចូល​​គេង​ម៉ោង ១២​រំលង​អាធ្រាត្រ​

  • ក្រោយ​ពេល​ប្រឡង​ឆមាស​ទី​១​ហើយ គីម​ស៊ា ប្រាប់​ថា អាច​គេង​ម៉ោង ១​ ឫ​២​រំលង​អាធ្រាត្រ

យ៉ាង​ណា​ក្ដី​ សិស្ស​ឆ្នើម​វ័យ​ក្មេង​រូប​នេះ​ប្រាប់​ថា ការ​គេង​អាច​រៀង​យប់​ជ្រៅ​បន្តិច​មែន ប៉ុន្តែ​​ទម្រាំ​ក្រោក​អាច​ខ្ទង់​ម៉ោង ៨ ឫ​៩​ព្រឹក​ឯណោះ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម