ស្ទីលស្អាត​ប្លែក! ស្ត្រីខ្មែរ​ទៅ​វត្ត និងជិះរថភ្លើងទៅភ្ជុំនៅស្រុក

  • 2017-09-15 02:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្តែង​ស្រី​២រូប គឺ​កញ្ញា ណាក់ ស្រីណា និង​កញ្ញា កែវ សីហា បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​លាន់​មាត់​សរសើរ​នូវ​ស្ទីល​តុប​តែង​ខ្លួន​ទៅ​វត្ត និង​ជិះ​រថភ្លើង​ទៅ​ស្រុក​នា​រដូវ​ភ្ជុំបិណ្ឌ។

ស្ទីល​តុប​តែង​ខ្លួន​ទី​១ «នឹម​នួន​នាង​ទៅ​វត្ត»​ គឺ​ជា​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​សម្រាប់​ស្រ្តី​ខ្មែរ​ទៅ​វត្ត​នា​រដូវ​ភ្ជុំ​បិណ្ឌ ដែល​បាន​ថត​នៅ​មុខ​ព្រះ​បរម​រាជវាំង។ អ្នកទាំងពីរស្លៀកសំពត់ផាមួង និងអាវសដៃខ្លី អមដោយក្រមាពាក់ឈាង ដោយ​ដៃមាន​យួរចាន​ស្រាក់ កាន់​បាច់ផ្កា និងបាំងតាំងយូ ក្នុង​ទឹក​មុខ​ញញឹម​ស្រស់ស្រាយ។

ចំណែក​ស្ទីលទី២ «ជិះ​រថភ្លើង​ទៅ​ស្រុក​បុណ្យ​ភ្ជុំបិណ្ឌ» គឺ​ជា​ម៉ូដ​សម្លៀក​បំពាក់​ដើរ​លេង​ភ្ជុំបិណ្ឌ ថត​នៅ​រាជាយស្ម័យាន​កម្ពុជា ដោយ​តារា​ស្រី​ទាំងពីរ​យួរវ៉ាលី​ខោ​អាវ បម្រុង​នឹង​ជិះ​រថភ្លើង​ទៅ​លេង​ស្រុក​កំណើត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។

រូបភាព និងច្នៃម៉ូដដោយ: កាបីរ៉ា កាត់ដេរ 

ផាត់មុខ និងធ្វើសក់: Nob Dane Somangka 

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម