មក​ស្គាល់​មុខងារ​ ​Facebook Metrics​ ​សម្រាប់​ងាយ​ស្រួល​គ្រប់គ្រង​ ​Facebook page

  • 2017-09-15 01:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​គិត​ថា​ ​Facebook​ ​គ្រាន់​ជា​បណ្ដាញ​សង្គម​ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង​ដោយ​ការ​ ​Chat, Comment​ ​ឬ​សារ​ជា​សំឡេង​ ​និង​ការ​ហៅ​ចេញ​ចូល​ក្នុង​ទម្រង់​វីដេអូ​នោះ។ ប៉ុន្តែ​ ​បណ្ដាញ​សង្គម​នេះ​ ​ក៏​នៅ​មាន​មុខងារ​ដ៏​ស្មុគស្មាញ​មួយ​ចំនួន​សម្រាប់​សម្រួល​ការងារ​ផ្សព្វផ្សាយ​របស់​អ្នក​ប្រើប្រាស់​ ​ហើយ​ ​Sabay​ ​ក៏​សូម​បង្ហាញ​ពី​មុខងារ​ ​Facebook Metrics។

រូបតំណាង

**Page Level Metrics**

  • Engagement: ជា​ការ​ Like, Comment, Share ឬ​ ​Click​ ​ដែល​បាន​ទទួល​លើ​ការ​ Post ពី​ Page អ្នក​។
  • People Engaged: ចំនួន​មនុស្ស​ដែល​ Like, Comment, Share ឬ​ Click លើ​ Post ពី​ Page អ្នក​។
  • Engagement Rate: ចំនួន​មនុស្ស​ជា​ភាគរយ​ដែល​បាន​ Engage ជាមួយ​នឹង​ Page អ្នក​ ( Like, Comment, Share ឬ​ Click លើ​ការ​ Post ពី​ Page អ្នក​) ក្រោយ​ឃើញ​សកម្មភាព​ផ្សេងៗ​អំពី​ Page អ្នក​។

Engagement Rate (%) = People Engaged / People Reached

  • Page Consumption: Interaction (អំពើ​លើ​អ្វី​មួយ​) ​ដែល​បាន​ទទួល​លើ​សកម្មភាព​ពី​ Page អ្នក​។ Page Consumption រួមមាន​ Link Clicks, Photo Views, Video Plays និង​ Clicks ដទៃ​ទៀត​។
  • Negative Feedback: សកម្មភាព​ដែល​មិន​ចង់​បាន​លើ​ Facebook page រួមមាន​៖
  • Hide Post: ពេល​អ្នក​ប្រើប្រាស់​ Hide នូវ​ការ​ Post ណា​មួយ​ដោយ​ Page អ្នក​ ពី​ News Feed របស់​ពួកគេ​។
  • Hide All Posts: ពេល​អ្នក​ប្រើប្រាស់​ Hide រាល់​ Post ទាំងអស់​ពី​ Page អ្នក​ ពី​ News Feed របស់​ពួកគេ​។
  • Unlike Page: ពេល​អ្នក​ប្រើប្រាស់​ Unlike នូវ Page អ្នក​។
  • Report Spam: ពេល​អ្នក​ប្រើប្រាស់​ Reports នូវ​ Post ណា​មួយ​ពី​ Page អ្នក​ទៅ​ Facebook កំណត់​ជា​ Spam។

People Reached: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​សកម្មភាព​អំពី​ Page អ្នក​ ហើយ​ការ​ Reach រួមមាន​៖

  • Organic Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​សកម្មភាព​ទាក់ទង​នឹង​ Page ដោយ​ផ្ទាល់​ពី​ Page អ្នក​។
  • Paid Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​សកម្មភាព​ទាក់ទង​នឹង​ Page តាមរយៈ​ Facebook ad (បង់​ប្រាក់​)។
  • Viral Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​សកម្មភាព​ទាក់ទង​នឹង​ Page តាមរយៈ​មាតិការ​ដែល​បាន​បង្ហោះ​ ​ដោយ​មិត្តភ័ក្ដិ​។ ឧទាហរណ៍៖ ប្រសិនបើ​នរណា​ម្នាក់​ Like, Comment ឬ​ Share នូវ​ Post ណា​មួយ​ដោយ​ Page អ្នក​ មិត្តភ័ក្ដិ​របស់​ពួកគេ​ប្រហែល​ជា​ឃើញ​នូវ​មាតិការ​នោះ​ដោយ​ប្រយោល​។

Impressions: ចំនួន​រយៈពេល​សរុប​ដែល​សកម្មភាព​ទាក់ទង​នឹង​ Page អ្នក​បាន​ឃើញ​ដោយ​មនុស្ស​លើ​ Facebook ហើយ​ Impression រួមមាន​៖

  • Organic Impressions: ចំនួន​រយៈពេល​មនុស្ស​បាន​ឃើញ​សកម្មភាព​ទាក់ទង​នឹង​ Page ដោយ​ផ្ទាល់​ពី​ Page អ្នក​។
  • Paid Impressions: ចំនួន​រយៈពេល​ដែល​មនុស្ស​បាន​ឃើញ​សកម្មភាព​ទាក់ទង​នឹង​ Page អ្នក​តាមរយៈ​ Facebook ad។
  • Viral Impressions: ចំនួន​រយៈពេល​ដែល​មនុស្ស​បាន​ឃើញ​នូវ​សកម្មភាព​ទាក់ទង​នឹង​ Page អ្នក​តាមរយៈ​មាតិការ​ដែល​បាន​បង្ហោះ​ដោយ​មិត្តភ័ក្ដិ​ណា​មួយ​។

Post Level Metrics

  • ប្រភេទ​ Post: Facebook post អាច​ជា​ Photo, Video, Status, ឬ​ Link។
  • Media Mix: ចំនួន​រយៈពេល​នៃ​ប្រភេទ​ Media (Photo, Video) នីមួយៗ​បាន​ប្រើប្រាស់​ក្នុង​ Post។
  • Promoted Post: Facebook Post ដែល​បាន​ទទួល​នូវ​ Paid distribution ឆ្លងកាត់​ Facebook ក្នុង​ទម្រង់​នៃ​ Facebook ad។
  • Post Impressions: ចំនួន​រយៈពេល​សរុប​នៃ​ Post អ្នក ដែល​បាន​ឃើញ​ដោយ​មនុស្ស​លើ​ Facebook។ Post Impressions រួមមាន​៖
  • Organic Impressions: ចំនួន​រយៈពេល​ដែល​មនុស្ស​បាន​ឃើញ​នូវ​ Post ដោយ​ផ្ទាល់​ពី​ Page អ្នក​។
  • Paid Impressions: ចំនួន​រយៈពេល​ដែល​មនុស្ស​បាន​ឃើញ​នូវ​ Post អ្នក​តាមរយៈ​ Facebook ad។
  • Viral Impressions: ចំនួន​រយៈពេល​ដែល​មនុស្ស​បាន​ឃើញ​នូវ​ Post អ្នក​តាមរយៈ​ Story ដែល​បាន​ Publish ដោយ​មិត្តភ័ក្ដិ​ណា​មួយ​។ ឧទាហរណ៍៖​ ប្រសិនបើ​នរណា​ម្នាក់​ Like, Comment ឬ​ Share នូវ​ Post ណា​មួយ​ដោយ​ Page អ្នក​ មិត្តភក្ដិ​របស់​ពួកគេ​ប្រហែល​ជា​ឃើញ​នូវ​ Story នោះ​ដោយ​ប្រយោល​។

Post Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​នូវ​ Facebook Post អ្នក​ ហើយ​ Post Reach រួមមាន​៖

  • Organic Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​នូវ​ Post ដោយ​ផ្ទាល់​ពី​ Page អ្នក​។
  • Paid Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​នូវ​ Post អ្នក​តាមរយៈ​ Facebook ad។
  • Viral Reach: ចំនួន​មនុស្ស​ដែល​បាន​ឃើញ​នូវ​ Post អ្នក​តាមរយៈ​ Story ដែល​បាន​ Publish ដោយ​មិត្តភក្ដិ​ណា​មួយ​។ ឧទាហរណ៍​ ប្រសិនបើ​នរណា​ម្នាក់​ Like, Comment ឬ​ Share នូវ​ Post ណា​មួយ​ដោយ​ Page អ្នក មិត្តភក្ដិ​របស់​ពួកគេ​ប្រហែល​ជា​ឃើញ​នូវ​ Story នោះ​ដោយ​ប្រយោល​។

% Fans Reached by Post: ភាគរយ​នៃ​ Fans របស់​ Page អ្នក ដែល​បាន​ឃើញ​នូវ​ Post របស់​អ្នក​។

% Fans Reached (%) = Post Reach/Page Fans

  • Post Engagement: ចំនួន​មនុស្ស​ដែល​បាន​ Engage ជា​មួយ​នឹង​ Post (Like, Comment, Share ឬ​ Click លើ​ Post)។
  • Stories Created on Page: ចំនួន​សរុប​នៃ​ Like, Comment និង​ Share ដែល​បាន​ទទួល​លើ​ Post អ្នក​។
  • Post Virality: ចំនួន​ Story ដែល​បាន​បង្កើត​ពី​ Post អ្នក​ជា​ភាគរយ​មួយ​នៃ​ចំនួន​រយៈពេល​សរុប​ដែល​ Post អ្នក​បាន​ឃើញ​ដោយ​មនុស្ស​លើ​ Facebook។

Post Virality (%) = Stories Created on Post/Post Impressions

  • Post Engagement Rate: ភាគរយ​នៃ​មនុស្ស​ដែល​បាន​ Engage ជា​មួយ​នឹង​ Post (Like, Comment, Share ឬ​ Click​ លើ​ Post) ក្រោយ​ឃើញ​ Post លើ​ Facebook។

Post Engagement Rate (%) = Post Engagement Engagement/Post Reach

  • Post Negative Feedback: សកម្មភាព​ដែល​មិន​ចង់​បាន​លើ​ Post រួមមាន​៖.
  • Hide Post: ពេល​អ្នក​ប្រើប្រាស់​ Hide នូវ​ Post អ្នក​ពី​ News Feed របស់​ពួកគេ​។
  • Hide All Posts: ពេល​អ្នក​ប្រើប្រាស់​ Hide នូវ​រាល់​ Post ទាំងអស់​ដោយ​ Page អ្នក​ពី​ News Feed របស់​ពួកគេ​។
  • Unlike Page: ពេល​អ្នក​ប្រើប្រាស់​ Unlike នូវ​ Page អ្នក​។
  • Report Spam: ពេល​អ្នក​ប្រើប្រាស់​ Reports នូវ​ Post ណា​មួយ​ពី​ Page អ្នក​ទៅ​ Facebook កំណត់​ជា​ Spam។

Post Engagement Score: ពិន្ទុ​ដែល​បាន​រៀបចំ​សម្រាប់​ Post អ្នក​ ដោយ​អាស្រ័យ​លើ Custom weighted  parameters ក្នុង​ការ Engageដែល​បាន​កំណត់​ដោយ​អ្នក​។ W, X, Y និង​ Z ជា Custom weighted parameters ដែល​បាន​កំណត់​ដោយ​អ្នក​ប្រើប្រាស់​ Crowdbabble។

Post Engagement Score = (W * Likes) + (X * Comments) + (Y * Shares) + (Z * Clicks)

  • Fan Posts: Post ដែល​បាន​ Publish ជា​សាធារណៈ​លើ​ Facebook Page អ្នក​ផ្ទាល់ ដោយ​ អ្នក​ប្រើប្រាស់​ Facebook។

  • Post Consumption: interaction ជាមួយ​នឹង​ Post ដោយ​អ្នក​ប្រើប្រាស់​ Facebook ហើយ​ Interaction ដែល​អាច​ទៅ​រួច​រួមមាន​៖

  • Link Clicks

  • Photo Views

  • Video Plays

  • Clicks ផ្សេងទៀត​

Fans

  • Page Likes (Fans): មនុស្ស​ដែល​ Like នូវ​ Facebook Page អ្នក​។
  • Page Like Growth: ការ​ផ្លាស់ប្ដូរ​ចំនួន​ Page Like នូវ​ពេលវេលា​ណា​មួយ​។
  • Like Sources: ប្រើប្រាស់​ Referring URLs ឬ Sites ផ្សេង​គ្នា ពី​មនុស្ស​ដែល​អាច Like នូវ Page អ្នក​។ 
  • Demographics: អាយុ​ និង​ ភេទ​, ប្រទេស​, ទីក្រុង​ និង​ភាសា​នៃ​ អ្នក​ប្រើប្រាស់​ Facebook។
  • Fan Demographics: Demographics នៃ​មនុស្ស​ដែល​បាន​ Like នូវ​ Page អ្នក​។
  • People Reached Demographics: Demographics នៃ​មនុស្ស​ដែល​បាន​ឃើញ​នូវ​ Content ពី​ Facebook Page អ្នក​។
  • People Engaged Demographics: Demographics នៃ​មនុស្ស​ដែល​បាន​ Engage ជាមួយ​នឹង​ Content (Like, Comment, ឬ​ Share) លើ ​Facebook Page អ្នក​ ទោះ​ជា​ Fans (អ្នក​ដែល​បាន​ Like Page) ឬ​ មិនមែន​។

Customer Service

  • Response Time: រយៈពេល​ដែល​ចំណាយ​សម្រាប់​ Page ធ្វើ​ការ​ Respond ទៅ​កាន់​ Fan Post។
  • Response Rate: ភាគរយ​នៃ​ Fan Post ដែល​ Page បាន​ Respond ជាមួយ​នឹង​ Comment។
  • Acknowledgement Rate: ភាគរយ​នៃ​ Fan Post ដែល​ Page បាន​ Respond ជាមួយ​នឹង​ Comment ឬ​ Like ឬ​ ទាំងពីរ​។
  • Response Time By Hour: រយៈពេល​ដែល​ចំណាយ​សម្រាប់​ Page ធ្វើ​ការ​ Respond ទៅ​កាន់​ Fan Post ដោយ​គិត​ជា​ម៉ោង​នៃ​ថ្ងៃ​។
  • Response Time by Day: រយៈពេល​ដែល​ចំណាយ​សម្រាប់​ Page ធ្វើ​ការ​ Respond ទៅ​កាន់​ Fan Post ដោយ​គិត​ជា​ថ្ងៃ​នៃ​សប្ដាហ៍​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Crowdbabble   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម