Cologne ក្លាយ​ជា​ក្លឹប​ទី​៥៧​ដែល​លោកWenger ដឹក​នាំ​ Arsenal យក​ឈ្នះ

  • 2017-09-15 02:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​វាយ​បក​យក​ឈ្នះ Cologne ៣-១​ ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ជម្រុះ​ក្នុង​ពូល​ H។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​​ Arsene Wenger កើន​កំណត់ត្រា​ថ្មី​មួយ​គឺ​បាន​ដឹកនាំ​ Arsenal យក​ឈ្នះ​ក្លឹប​ចំនួន​៥៧​ផ្សេង​គ្នា​​ក្នុង​ចំណោម​ក្លឹប​៦៤​ដែល​លោក​ធ្លាប់​លេង​ទល់​ជាមួយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក។

​ប្រកួត​យប់​មិញ​នៅ​កីឡដ្ឋាន Emirate លេង​បាន​តែ​៩​នាទី ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Jhon Córdoba ទាត់​ពី​ចម្ងាយ​បញ្ចូល​ទី​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​បាន​មុន។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​វគ្គ​ទី​ពីរ​តារា​ឆ្នើម​របស់​ Arsenal ទាំង​បី​មាន Kolasinac, Sánchez និង Bellerín ស៊ុត​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​ឲ្យ​ក្រុម​លោក Wenger វាយ​បក​យក​ឈ្នះ​វិញ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត