បើ​គិត​ថា iPhone X មក​ដល់​ខ្មែរ​ថ្លៃ មក​មើល​តម្លៃ​ប្រទេស​ទាំង ៣ នេះ​សិន

  • 2017-09-15 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមទម្លាប់ iPhone ថ្មី​ចេញ​ភ្លាម ពេល​មក​ដល់​ស្រុក​ខ្មែរ​ដំបូងៗ តម្លៃ​នឹង​ឡើង​ទ្វេ​ដង​។​ តាម​ពិត​ទៅ​មិន​ថា​ទីផ្សារ​​ប្រទេស​យើង​នោះ​ទេ ដោយ​ឡែក​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ពុំ​មាន Apple Store ប្រចាំ​តំបន់ រមែង​លក់​ថ្លៃ​ដូច​គ្នា ហើយ​តម្លៃ​នោះ​មិន​ងាយ​ចុះ​ដូច​នៅ​កម្ពុជា​ឡើយ។

ប្រទេស​លំដាប់​ទាំង ២ ជាប់​ក្នុង​បញ្ជីលក់​ថ្លៃ​បំផុត​រួម​មាន ប្រទេស​តួកគី​និង​ប្រេស៊ីល។ ​កាល​ចេញ iPhone 7 ទំហំ 128 GB តម្លៃ​ប្រហែល ១ ២០០ ដុល្លារ​លក់​ក្នុង​ទីផ្សារ​ប្រទេស​តួកគីលើស​ថ្លៃ​ធម្មតា ១៤៧ ភាគរយ។ មាន​ការ​រំពឹង​ទុក​ថា iPhone X ទំហំ 64 GB នឹង​លក់​​តម្លៃ​ប្រហែល ១ ៤៦៨ ដុល្លារ និង 256 GB អាច​ដល់ ១ ៦៩០ ដុល្លារ។

ចំណែក​ប្រទេស ៣ ផ្សេង​ទៀត ដែល​នឹង​លក់ iPhone X នា​ពេល​ខាង​មុខ​ថ្លៃ​បំផុត​រួម​មាន:

  • ប្រទេស​រូស្ស៊ី: ទំហំ 64GB ថ្លៃ ១ ៣៨០ ដុល្លារ និង ១ ៥៩០ ដុល្លារ សម្រាប់​ទំហំ 256GB
  • ប្រទេស​ប៉ូឡូញ: ទំហំ 64GB ថ្លៃ ១ ៣៨៥ ដុល្លារ និង ១ ៥៩៥ ដុល្លារ សម្រាប់​ទំហំ 256GB
  • ប្រទេស​អ៊ីតាលី: ទំហំ 64GB ថ្លៃ ១ ៤១៦ ដុល្លារ និង ១ ៦២០ ដុល្លារ សម្រាប់​ទំហំ 256GB

បើ​តាមប្រភព​វេបសាយ​ដដែល​បានបញ្ជាក់​ថា តម្លៃ​​ខុស​គ្នា​មកពី​កត្តា​តម្លៃ​ការ​នាំ​ចូល និង​ការ​បង់​ពន្ធ​ជា​ដើម។

ចុច​អាន៖

-៥ យ៉ាង​ដែល​គ្រប់​គ្នា​កំពុង​លង់​ស្នេហ៍​លើ iPhone X

-មុខងារ FaceID លើ iPhone X បង្ហាញ​ខុស​បច្ចេកទេស

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា