Isco បន្ត​កុងត្រា​ថ្មី​ជាមួយ Real ដល់​ឆ្នាំ ២០២២​

  • 2017-09-15 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ Isco បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បាន​ប្រកាស​ពី​ដំណឹង​នេះជា​ផ្លូវការ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ Isco នឹង​បន្ត​នៅ​ទឹកដី Satiago Bernabeu រហូត​ដល់​ថ្ងៃ​ទី​៣០​ មិ​ថុនា​ ឆ្នាំ​២០២២ ហើយ​មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ចំនួន​៧០០​លាន​អឺរ៉ូ​បើ​មាន​ក្លឹប​ណា​ចង់​បាន។

ខ្សែ​បម្រើ​​វ័យ​២៥​ឆ្នាំ​ត្រូវ​បាន​ Real Madrid ទិញ​ពី Malaga កាល​ពី​ឆ្នាំ​២០១៣​ ដែល​កាល​ណោះ​ថ្លៃ​ត្រឹម​៣០​អឺរ៉ូ​ប៉ុណ្ណោះ។ បន្តិច​ម្ដងៗ​ Isco បាន​វិវត្តន៍​ខ្លួន​យ៉ាង​រហ័ស​ក្លាយ​ជា​កីឡាករ​ជម្រើស​ដំបូង​ និង​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​ក្លឹប​ស្ដេច​.ស​នៅ​ជុំវិញ​ពិភពលោក៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន