​ស្គាល់​ខ្សែ​ប្រយុទ្ធ U19 ចិន៣​រូប​ អាច​មាន​វត្តមានពេល​ប៉ះ​កម្ពុជា​​​ជម្រុះ​ AFC U-19

  • 2017-09-15 02:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩ ឆ្នាំ​​បាន​ស្ថិត​នៅ​ពូល G ជា​មួយ​ក្រុម​ខ្លាំង​ U19 ចិន U19 ហ្វីលីពីន និង​ U19 មីយ៉ាន់ម៉ា ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ 2018 AFC U-19 Championship ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទឹក​ដី​កម្ពុជា​នា​កំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្រុម​ចំណោម​ប្រទេស​ទាំង ៤ ត្រូវ​បាន​គេ​មើល​ឃើញ​ថា U19 ចិន​ជា​ក្រុម​​ខ្លាំង​ជាង​គេ ​​និង​​​មាន​ខ្សែ​ប្រយុទ្ធ​ ៣ រូប​កំពុង​លេង​នៅ​លីគ​​កំពូល​ចិន ២ រូប ​និង​មាន​ម្នាក់​ទៀត​​លេង​នៅ​លីគ​កំពូល​អាល្លឺម៉ង់។ ជា​ការ​បំភ្លឺ​ជូន​អ្នក​គាំទ្រ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​​ប្រវត្តិរូប​ខ្លះ​ៗ អំពី​​ខ្សែ​ប្រយុទ្ធ​ទាំង​ ៣​របស់​ចិន។

​ទី​១ ៖ Zhang Yuning ​កីឡាករ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៩៩៧ មាន​អាយុ ២០ ឆ្នាំ​មាន​កម្ពស់ ១,៨៥ ម៉ែត្រ បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប Werder Bremen របស់​អាល្លឺម៉ង់។ យុវជន​រូប​នេះ​​មុន​ផ្លាស់​ទៅ​លេង​នៅ​ Werder Bremen រូប​គេ​លេង​នៅ​ក្លឹប Vitesse របស់​ហុល្លង់​​ដោយ​បង្ហាញ​ខ្លួន​បាន​ចំនួន​២៤​លើក​ទាត់​បញ្ចូល​ទី​បាន​ចំនួន ៣​គ្រាប់។ ​ដល់​ឆ្នាំ​២០១៧ នេះ​ត្រូវ​បាន​ក្លឹប​នៅ​អង់គ្លេស West Bromwich Albion ​ចាប់​អារម្មណ៍​និង​បាន​ទិញ​មក​ចូល​រួម​ជា​មួយ​ពួក​គេ ប៉ុន្តែ​ឲ្យ​ Werder Bremen ខ្ចី​ជើង ១​រដូវ​កាល​​សិន។

Zhang Yuning

​ទី​២៖ Shan Huanhuan ​​កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​១៩៩៩ មាន​អាយុ ១៨ ឆ្នាំ​​មាន​កម្ពស់ ១.៨៥ ម៉ែត្រ ​លេង​នៅ​ក្លឹប Beijing Guoan F.C. ​លីគ​កំពូល​របស់​ចិន ដោយ​ចូល​លេង​បាន ២​ប្រកួត​ក្នុង​ចំណោម ២៤ ប្រកួត​។ ទោះ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​មែន​ ប៉ុន្តែ​កីឡាករ​​រូប​នេះ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ក្រោម​អាយុ​ ២០ឆ្នាំ​បាន​ចំនួន​បាន​ចំនួន ១១​​លើក និង​​រក​គ្រាប់​បាល់​បាន​ចំនួន ៣ គ្រាប់។

Shan Huanhuan

​ទី​៣ ៖ Guo Tianyu ​កើត​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​១៩៩៩ មាន​អាយុ ១៨ ឆ្នាំ​​មាន​កម្ពស់​រហូត​ដល់ ២ម៉ែត្រ​ រូប​គេ​ជា​យុវជន​របស់​ក្លឹប Shandong Luneng ​នៃ​លីគ​កំពូល​របស់​ចិន។​ សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​កំពូល​របស់​ចិន​រដូវ​កាល​២០១៧ នេះ​ រូប​គេ​ទើប​តែ​បង្ហាញ​ខ្លួន​បាន​ចំនួន ២​លើក​ប៉ុណ្ណោះ​ក្នុង​ចំណោម ២៣ ប្រកួត​។ សម្រាប់​ជម្រើស​ជាតិ U-19 ចិន​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេ។ ​

Guo Tianyu

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​