តារា​ខ្មែរ​៤រូប ទទួល​​កាដូ ពី​ ខៃ ប្រសិទ្ធ លើ​ទឹក​ដី​អូស្ត្រាលី

  • 2017-09-15 04:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ តារា​ចម្រៀង ខេម កញ្ញា នៅ សូនីតា លោក អេឡិច ហ្សូរ៉ា និង កញ្ញា ឌី សូនីតា ដែល​​កំពុង​តែ​មាន​វត្ត​មាន​នៅ​លើ​ទឹក​ដីអូស្ត្រាលី ត្រូវ​បាន​អតីត​តារា​សម្ដែង​ជើង​ចាស់ លោក ខៃ ប្រសិទ្ធ ណាត់​ញ៉ាំ​បាយ​ជុំ​គ្នា​មួយ​ពេល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ខៃ ប្រសិទ្ធ បានឲ្យ​កា​ដូ​​អនុស្សាវរីយ៍​ដល់តារាទាំង៤រូប​ថែម​ទៀត​ផង នេះ​បើតាម​ការ​បង្ហើប​​ពី កញ្ញា នៅ សូនីតា ប្រាប់ Sabay។

តារាចម្រៀង ខេម​ នៅ សូនីតា និង ខៃ ប្រសិទ្ធ

កញ្ញា នៅ សូនីតា បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជំនួប​នេះ​គឺ​បាន​​ធ្វើ​ឡើង​នៅរដ្ឋ​​ព្រីសេដិន ដែល លោក ខៃ ប្រសិទ្ធ រស់​នៅ​តែម្ដង។ នាង​ថា ដោយសារតែ​លោក ខៃ ប្រសិទ្ធ ​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ អ៊ីចឹង​ហើយគាត់​តែងតែ​​មាន​ការ​នឹក​រលឹក​អ្នក​សិល្បៈ​ ក៏​ដូច​ជា​បងប្អូន​ខ្មែរ​ជា​​និច្ច។ ពេល​អ្នក​សិល្បៈ​ទៅ​ច្រៀង​នៅទឹក​ដី​​អូស្ត្រាលីម្ដងៗ​ គាត់ឧស្សាហ៍​ទៅ​​ចូលរួម​មិន​សូវ​ដាច់​ឡើយ។ អ្វី​ដែល​ពិសេស​នោះ នៅ សូនីតា ប្រាប់​ថា លោក ខៃ ប្រសិទ្ធ ចូល​ចិត្ត​តារា​ចម្រៀង​ខេម ខ្លាំង​ណាស់។

កញ្ញា នៅ សូនីតា និង លោក ខៃ ប្រសិទ្ធ

ការ​ជួប​ជុំ​គ្នា​នេះ ក្រៅ​ពី​មាន​តារា​ចម្រៀង​ទាំង៤រូប និង​លោក ខៃ ប្រសិទ្ធ ក៏​មាន​វត្តមាន​អ្នកនាង កឹម លីហ្សា ដែល​បាន​ចេញ​ទៅរស់នៅ​ទឹកដី​អូស្ត្រាលីជាមួយស្វាមីដែរ។

ក្រៅ​ញ៉ាំ បាយ តារា​ចម្រៀង​ទាំង​៤រូប​នេះ ត្រូវ​បាន​លោក ខៃ ប្រសិទ្ធិ បាន​ជូន​ទឹក​អប់​ម្នាក់​១ដប​ផង​ដែរ​ទុក​ជា​អនុស្សាវរីយ៍។ តារា​ចម្រៀង​ទាំង​៤រូប​ខាង​លើ​គ្រោង​ច្រៀង​នៅ ទទឹក​ដី​​អូស្ត្រាលី​រយៈពេល​១ខែ​កន្លះ ដោយ​ចេញដំណើរ​កាលពីថ្ងៃទី​​២៣ ខែ សីហា ឆ្នាំ ២០១៧៕

អត្ថបទៈ ស៊ុនហួត