វិធី​ដំឡើង​ទៅ​កាន់​ iOS 11 ដែល​ចេញ​អម្បាញ់មិញ​នេះ​

  • 2017-09-19 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​មុន​នេះ​បន្តិច​ Apple បាន​បញ្ចេញ​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 ជា​ផ្លូវ​ការ​សម្រាប់​​អ្នក​ប្រើ​ប្រាស់​ iPhone, iPad ឬ iPod ដែល​មាន​បន្ថែម​មុខងារ​ថ្មីៗ​​ និង​ផ្លាស់​ប្ដូរ​ Interface មួយ​ចំនួន​ផង​ដែរ។

ដើម្បី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​ដំបូង​ត្រូវ​ដឹង​សិន​ថា​ iPhone, iPad ឬ iPod ណា​ខ្លះ​អាច​ទ្រាំទ្រនឹង iOS 11។ សម្រាប់​ iPhone ដែល​អាច​ទ្រាំទ្រ​ iOS 11 បាន​មាន​ ៖

  • iPhone 5s

  • iPhone 6/6 Plus

  • iPhone 6s/6s Plus

  • iPhone 7/7 Plus

សម្រាប់​ iPad ដែល​អាច​ទ្រាំទ្រ​ iOS 11 បាន​ ៖

  • iPad Pro ១២,៩ អ៊ីញ​ទាំង​ជំនាន់​ទី​មួយ​ និង​ទីពីរ

  • iPad Pro ១០,៥ អ៊ីញ​ និង ៩,៧ អ៊ីញ​

  • iPad ជំនាន់​ទី​ ៥, iPad Air និង iPad Air 2

  • iPad Mini 4, iPad Mini 3 និង iPad Mini 2

សម្រាប់​ iPod ដែល​អាច​ទ្រាំទ្រ​ iOS 11 បាន​​ ៖

  • iPod Touch ជំនាន់​ទី​ ៦

ប្រសិន​បើ​ឧបករណ៍​ដែល​អ្នក​កំពុង​ប្រើ​អាច​ទ្រាំទ្រ​នឹង​ iOS 11 បាន​ អ្នក​អាច​ធ្វើ​ការ​អាប់ដេត​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Settings → General → Software Update រួច​ធ្វើ​តាម​ការ​បង្ហាញ​ជា​បន្ត​បន្ទាប់​ជា​ការ​ស្រេច។ បញ្ជាក់​ថា​ឧបករណ៍​របស់​អ្នក​ត្រូវ​តែ​មាន​ភ្ជាប់​ជា​មួយ​នឹង​ប្រព័ន្ធ​ Wi-Fi ទើប​អាច​ដោនឡូត​ការ​អាប់ដេត​បាន៕

អត្ថបទ៖ សុខហេង