កន្លែងមើលទេសភាពបាតសមុទ្រ​អស្ចារ្យ​ទាំង១០​លើលោក ឃើញ​ហើយ​ចង់ទៅ​លេង​ភ្លាម

  • 2017-09-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមុទ្រ​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​លើ​លោក​សម្រាប់​ស្រូប​យក​ខ្យល់​​អាកាស​បរិសុទ្ធ ​​​សម្រាក​ដោយ​ស្ងប់ស្ងាត់​ ហែល​ទឹក​លេង​ ​ជិះ​ទូក​កម្សាន្ត ​ដេក​ហាល​ថ្ងៃ​តាម​ឆ្នេរ ចុះ​មុជ​ទឹក​​មើល​​ទេសភាព ឬ​ផ្កា​ថ្ម​​ក្រោម​ក្រោម​សមុទ្រ​ជា​ដើម។

តោះ​ឥឡូវ​មក​ស្គាល់​កន្លែង​ចុះ​មុជ​ទឹក​ក្រោម​សមុទ្រ​អស្ចារ្យ​បំផុត​ទាំង ១០ នៅ​ជុំវិញ​ពិភព​លោក​ដូច​ខាង​ក្រោម​៖

១. កោះ​ម៉ាល់ឌីវ៖ ​ជា​កន្លែង​ក្រេប​ទឹក​​ឃ្មុំ​​ដ៏​ពេញ​និយម​សម្រាប់​​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង។ នៅ​ទី​នេះ​មាន​​ឆ្នេរ​ខ្សាច់​ពណ៌​ស​ល្អ ថ្ម​ប៉ប្រះ​ទឹក ទឹក​ថ្លា​ឈ្វេង​ និង​មាន​ទេសភាព​បាត​សមុទ្រ​គួរ​ឲ្យ​ទាក់​ទាញ។

២. ឆ្នេរ Oslob ប្រទេស​ហ្វីលីពីន៖ Oslob ជា​ទីក្រុង​ឆ្នេរ​​ដែល​អ្នក​ទេសចរ​អាច​ហែល​ទឹក​លេង​ជាមួយ​ត្រី​បាឡែន

៣. កោះ Coron ប្រទេស​​ហ្វីលីពីន៖ ស្ថិត​នៅ​ខេត្ត Palawan ដែល​​អ្នក​ទេសចរ​អាច​ទៅ​មើល​​បំណែក​កប៉ាល់​ជប៉ុន​​កាល​សង្គ្រាម​លោក​លើក​ទី​ពីរ

៤. កោះ Cocos Islands ប្រទេស​អូស្ត្រាលី៖ នៅ​ទី​នេះ​ជា​កន្លែង​មុជទឹក​ដ៏​អស្ចារ្យ​ជា​មួយ​ហ្វូង​ត្រី​ឆ្លាម​ក្បាល​ញញួរ (ត្រី​ស្លូត)

៥. ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ប្រទេស​អូស្ត្រាលី៖ នៅ​ទី​នេះ​មាន​ប្រព័ន្ធ​ផ្កា​ថ្ម​លាត​សន្ធឹក​ធំ​ជាង​គេ​បំផុត​ប្រមាណ​ ២ ៣០០​គីឡូម៉ែត្រ។

៦. កោះ Sipadan ប្រទេស​ម៉ាឡេស៊ី៖​ នៅ​ទី​នេះ​សម្បូរ​ទៅ​ដោយ​កន្ធាយ​បៃតង កន្ធាយ Hawksbill និង​ត្រី​ខ្លួន​វែង Barracuda។

៧. កោះ Palau នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៖ នៅ​ក្បែរ​កោះ​នេះ​មាន​សត្វ​ខ្ញែរសមុទ្រ​ពណ៌​​មាស​ជា​ច្រើន ហើយ​វា​តែង​តែ​ហែល​ជុំ​វិញ​​អ្នក​មុជទឹក

៨. ឆកសមុទ្រ Hanauma Bay នៅ​កោះ​​ហាវ៉ៃ៖ នៅ​ទី​នេះ​ជា​កន្លែង​មុជ​ទឹក​ដ៏​ពេញ​​និយម មាន​រលក​តូច​ៗ ផ្កា​ថ្ម ​និង​មាន​​ត្រី Tropical fish យ៉ាង​ច្រើន

៩. Red Sea ​នៅ​អេហ្ស៊ីប៖ មាន​ផ្កា​ថ្មី​ពណ៌​ស​ស្អាត និង​ត្រី​ជា​ច្រើន​ប្រភេទ

១០. រណ្ដៅ​ខៀវ Great Blue Hole ​ប្រទេស​បេលី៖ ​មាន​​ត្រី​កម្រ​ៗ​ឃើញ​ជា​ច្រើន​ប្រភេទ​រស់​នៅ​ទីនេះ​ជាមួយ​ទឹក​ថ្លា​ឈ្វេង៕

ចុចអាន៖

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម