One Championship៖ ថៃ​ រិទ្ធី​ បាន​តម្លៃ​ខ្លួន​ដោយមិនឈឺសាច់ ព្រោះដៃគូដកខ្លួន

  • 2017-09-15 08:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​សោក​ស្ដាយ​កីឡាករ​កម្ពុជា​ ថៃ​ រិទ្ធី​ ដែល​មិន​បាន​ប្រកួត​នៅ​ក្នុង​កម្មវិធី​ One Championship​ នៅ​ទេ​ ព្រោះ​ដៃ​គូ​ដែល​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី​មាន​បញ្ញា​សុខភាព​មិន​អាច​ឡើង​ប្រកួត​បាន​នោះ​ទេ។​

លោក​គ្រូ ហ៊ុន​ ចាន់​រាជ​

លោក​ ហ៊ុន​ ចាន់​រាជ​ ដែល​ជា​គ្រូ​បង្វឹក​ក្លឹប​ Cambodian Top Team​ និង​ជា​គ្រូ​របស់​កីឡាករ​ ថៃ​ រិទ្ធី​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ ខាង​អ្នក​រៀបចំ​កម្មវិធី​ One Championship បាន​ឲ្យ​ដំណឹង​មក​លោក​ថា ​សម្រាប់​កីឡាករ​ ថៃ​ រិទ្ធី​ នឹង​ត្រូវ​ផ្អាក​ការ​ឡើង​ប្រកួត​វិញ​ព្រោះ​ដៃ​គូ​មាន​បញ្ញា​សុខភាព​ ហើយ​សុំ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ហើយ។​ គ្រូ​ប្រដាល់​ខាង​លើ​បន្ថែម​ទៀត​ថា​ រិទ្ធី​ មិន​បាន​ឡើង​ប្រកួត​មែន​តែ​ One Championship​ នៅ​តែ​ឲ្យ​តម្លៃ​ខ្លួន​ដដែល​ ហើយ​អាច​នឹង​ឡើង​ប្រកួត​នៅ​កម្មវិធី​ក្រោយៗ​ទៀត។​

ថៃ​ រិទ្ធី​

ថៃ​ រិទ្ធី​ ក៏​បាន​ឲ្យ​ដឹង​ខ្លះៗ​ដែរ​ថា​ ពេល​បាន​ដំណឹង​ថា​លុប​ការ​ប្រកួត​ចោល​ដូច​នេះ​ គេ​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ ព្រោះ​ខំប្រឹង​ហ្វឹក​ត្រៀម​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ប៉ុន្តែ​បែរ​ជា​មិន​បាន​ឡើង​ប្រកួត​វិញ​ ប៉ុន្តែ​ឮ​ព័ត៌មាន​ថា​អាច​ឡើង​ប្រកួត​នៅ​ពេល​ក្រោយ​ទៀត​ ប្រហែល​ជា​នៅ​ប្រទេស​ហ្វីលីពីន។​

កីឡាករកម្ពុជាទាំង៣រូប

បើ​តាម​គ្រោង​នោះ​កីឡាករ​កម្ពុជា​ ថៃ​ រិទ្ធី​ នឹង​ត្រូវ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ឈ្មោះ​ SUNOTO​ នា​កម្មវិធី​ One Championship ​ថ្ងៃ​ទី១៦ ​កញ្ញា​ ២០១៧​ ឯ​ប្រទេស​ឥណ្ឌូណេស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​