គិត​ម៉េច​បើ​ iPhone X ​ត្រូវ​ចោរ​​ឆក់​​បាន​ ហើយ​​បែរ​ទូរសព្ទ​ដាក់​មុខ​ម្ចាស់​ រួច​រត់​ទៅ​បាត់?

  • 2017-09-20 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X បាន​ជម្រុះ​ចោល​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ (Touch ID) ដោយ​ជំនួស​មក​វិញ​នូវ​មុខងារ​ Face ID ដែល​ប្រើ​​​ផ្ទៃ​មុខ​សម្រាប់​ដោះ​កូដ​ទូរសព្ទ និង​អាច​ទូទាត់​សាច់​ប្រាក់​បាន​ជា​មួយ​ Apple Pay។ អំពី​មុខងារ​ Face ID នេះ​មាន​សំនួរ​ប្លែក​មួយ​ពី​អ្នកគាំទ្រ​ iPhone ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​បំផុត។

អ្នក​គាំទ្រ​ឈ្មោះ​ Keith Krimbel បាន​សួរ​ទៅ​កាន់​ Apple ថា ៖ "តើ​នឹង​មាន​អ្វី​​ជា​ការ​ទប់​ស្កាត់​ទេ ប្រសិន​បើ​​មាន​ចោរ​​ឆក់​​បាន​ទូរសព្ទ​ (iPhone X) របស់​ខ្ញុំ​ ហើយ​តម្រង់​ទូរសព្ទ​មក​ចំ​មុខ​ខ្ញុំ (ដើម្បី​ដោះ​សោ​ទូរសព្ទ) រួច​រត់​គេច​បាត់?​​”។

Craig Federighi វិស្វករ​ផ្នែក​ Software របស់​ Apple បាន​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ថា ៖ "​មាន​វិធី​ជួយ​ពីរ ៖ ប្រសិន​បើ​អ្នក​មិន​សម្លឹង​ចំ​ទូរសព្ទ វា​នឹង​មិន​ដោះ​សោ​ទេ។ មួយ​ទៀត​ប្រសិន​បើ​អ្នក​​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​​ទាំង​សង​ខាង​នៃ​ទូរសព្ទ នៅ​ពេល​អ្នក​ប្រគល់​ទូរសព្ទ​ឲ្យ​ចោរ (ករណី​ប្លន់​យក​ទូរសព្ទ) វា​នឹង​បញ្ឈប់​មុខងារ​ FaceID ជា​បណ្ដោះ​អាសន្ន​​”។

​Federighi ក៏​បាន​និយាយ​អំពី​​បញ្ហា​បច្ចេកទេស​នៅ​ពេល​បង្ហាញ​ពី​មុខងារ​ FaceID លើ​ឆាក​​​ប្រកាស​ iPhone X ដែរ​ ដោយ​ថា បញ្ហា​គឺ​បណ្ដាល​មក​ពី​មនុស្ស​ច្រើន​នាក់ បាន​ព្យាយាម​ចាប់​កាន់​វា ឬ​ចុច​លេង មុន​ការ​ធ្វើ Demo របស់​លោក៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង