"ព្រះ​ម៉ែ​នាគ" ដែល​ល្បី​នៅ​ថៃ​នោះ នឹង​បញ្ចាំង​នៅ​ខ្មែរ​ខែ​ក្រោយ​ហើយ

  • 2017-09-15 09:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ថៃ "ព្រះ​ម៉ែ​នាគរាជ" ឬ Nakee ជា​រឿង​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ថៃ​ក្នុង​ឆ្នាំ ២០១៦ និង​ដើម​ឆ្នាំ ២០១៧ នោះ បាន​មក​ដល់​កម្ពុជា​ហើយ បន្ទាប់​ពី​ការ​រង​ចាំ​មួយ​រយៈ។

រឿង "ព្រះ​ម៉ែ​នាគរាជ" ត្រូវ​បាន​គ្រង​តំណែង​ជា​តួឯក​ស្រី​ដោយ Taew Natapohn Tameeruks សម្ដែង​ជា​តួ​នាង Kumkaew ចាប់​ដៃគូ​ជាមួយ​បុរស​សង្ហារ​វ័យ​ក្មេង Ken Phupoom Phongpanu សម្ដែង​ជា​តួ Tatsanapol រួម​ជាមួយ​តារា​ជាច្រើន​រូប​ទៀត ដែល​សុទ្ធ​សឹង​តែ​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង។

រឿងភាគ​ដ៏​ល្បី​នេះ នឹង​ត្រៀម​បញ្ចាំង​លើ​ទូរទស្សន៍​ភីអិនអិន (PNN) នៅ​ខែ​តុលា​នេះ​ហើយ ជាមួយ​នឹង​ការ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ព្រមទាំង​កម្រិត​រូបភាព​ច្បាស់​ល្អ។ ព័ត៌មាន​បន្ថែម តាមដាន​ផេក​ហ្វេស​ប៊ុក Pnn-Tv Cambodia ឬ​វិបសាយ www.pnn.com.kh

ដោយ៖ វិទូ