Sheryl Sandberg៖ "ដាច់ខាត​ Facebook ​មិន​ផលិត​រថយន្ត​អគ្គិសនី​ប្រជែង​នឹង​ក្រុមហ៊ុន​អាល្លឺម៉ង់​ឡើយ​"

  • 2017-09-15 12:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Facebook ​អ្នកស្រី​ Sheryl Sandberg ​និយាយ​ថា​៖ “Facebook គ្មាន​ថ្ងៃ​នឹង​ផលិត​រថយន្ត​អគ្គិសនី​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​នោះ​ទេ​"។

ប្រធាន​នាយក​ប្រតិបត្តិ​វ័យ​ ៤៨ ​ឆ្នាំ​ Sheryl Sandberg ​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​តាំង​ពិពណ៌​រថយន្ត​ Frankfurt Motor Show 2017 ​នៅ​ប្រទេស​អាល្លឺម៉ង់​ដែល​អ្នកស្រី​បាន​ជួប​អធិការបតី​អាល្លឺម៉ង់​លោក​ស្រី​ Angela Merkel នៅ​ទី​នោះ​ថា​យើង​គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​មក​ពី​តំបន់​ Silicon Valley របស់​អាមេរិក​នឹង​មិន​បោះ​ជំហាន​ចូល​វិស័យ​រថយន្ត​អគ្គិសនី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​របស់​អាល្លឺម៉ង់​នោះ​ទេ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​រថយន្ត ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ និង​អាជីវកម្ម​ទើប​​បង្កើត​ថ្មី​ថ្មោង​ ដើម្បី​លើក​កម្ពស់​ក្នុង​វិស័យ​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ ឬ​ប្រភេទ​រថយន្ត​អគ្គិសនី​ជា​ដើម​ ។

ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ស្រី​ Sandberg ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​បន្ទាប់​ពី​សភា​របស់​ប្រទេស​បាន​អនុម័ត​ច្បាប់​កាល​ពី​ខែ​មិថុនា​ចំពោះ​ការ​ផាក​ពិន័យ​កើន​ដល់​ ៥៩ ​លាន​ដុល្លារ​ (៥០ ​លាន​អឺរ៉ូ​) សម្រាប់​ក្រុមហ៊ុន​បណ្ដាញ​កម្សាន្ត​នានា​បើ​សិន​ជា​ពួក​គេ​មិន​បាន​លុប​ចោល​រាល់​ការ​បង្ហោះ​មិន​ល្អ​ភ្លាមៗ​នោះ​ទេ​ ។ គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Facebook ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​កម្សាន្ត​របស់​ខ្លួន​ប្រហែល​ ៣០ ​លាន​នាក់​ក្នុង​ចំណោម​អត្រា​ប្រជាជន​ ៨០ លាន​នាក់​៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ Samedy