កាន់តែអេមហើយ! ទូរសព្ទ​ប្រព័ន្ធ​ 5G ​នឹង​មាន​ក្នុង​ទីផ្សារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

  • 2017-09-15 13:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​ធំ​របស់​អាមេរិក​ Qualcomm ​លោក​ Steven Mollenkopf និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ទូរសព្ទ​ប្រព័ន្ធ​ 5G ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទីផ្សារ​នៅ​ឆ្នាំ​ ២០១៩ ​ពោល​គឺ​មុន​១​ឆ្នាំ​ដែល​ការ​ព្យាករណ៍​នៅ​ឆ្នាំ​ ២០២០​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​ និង​សហរដ្ឋអាមេរិក ។

Steven Mollenkopf និយាយ​ក្នុង​បទ​សម្ភាសន៍​នៅ​ឯ​ព្រឹត្តិការណ៍​តាំង​ពិពណ៌​រថយន្ត​ Frankfurt Motor Show 2017 ​ថា​ ដោយ​សារ​កំណើន​អតិថិជន​និង​តម្រូវ​ការ​អាជីវកម្ម​ទើប​ជំរុញ​ឱ្យ​ឧស្សាហកម្ម​បង្កើន​ល្បឿន​នាំ​យក​បច្ចេកវិទ្យា​នេះ​ឱ្យ​បាន​មុន​ឆ្នាំ​ ២០២០​ដោយ​ផ្ដល់​នូវ​ឧបករណ៍​និង​សេវាកម្ម​ថ្មី​ផង​ដែរ​ ។ លោក​បន្ត​ថា​ គ្រប់​គ្នា​នឹង​ឃើញ​ឧបករណ៍​ភ្ជាប់​ប្រព័ន្ធ​ 5G ​នៅ​ឆ្នាំ​ ២០១៩ ​ហើយ​កូរ៉េ​ខាងត្បូង​ អាមេរិក និង​ជប៉ុន​សុទ្ធ​តែ​មាន​ប្រតិបត្តិ​ករ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ទីផ្សារ​នីមួយៗ​រួច​ទៅ​ហើយ​ ។

ប្រព័ន្ធ​ទំនាក់​ទំនង​ជំនាន់​ទី​ ៥​ (5G) ​មាន​សារៈ​សំខាន់​ចំពោះ​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់​ទំនង​ដូចជា​ Huawei, Nokia ​និង​ Ericsson ព្រម​ទាំង​ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ដូចជា​ Samsung Electronics ​និង​ Apple ​ទទួល​យក​បទ​ពិសោធន៍​ថ្មី​ចំពោះ​ការ​ផ្ដល់​ជូន​អតិថិជន​របស់​ពួក​គេ​ ។

គួរ​បញ្ជាក់ថា​ ការ​បោះ​ជំហាន​ចូល​ប្រព័ន្ធ​ថ្មី​នេះ​នឹង​មាន​សេវាកម្ម​ទូរសព្ទ​ថ្មី​សូម្បី​តែ​គំរូ​អាជីវកម្ម​ក៏​ដោយ ។ ប្រព័ន្ធ ​5G ​ខុស​ប្លែក​ពី​ប្រព័ន្ធ​ 2G កាល​(១៩៩០) 3G​  (១៩៨០​) និង​ប្រព័ន្ធ​ 4G ​(២០១០) ​ដោយ​មាន​ល្បឿន​លឿន​ដូច​ព្យុះ​៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សិរីបុទ្រ