Jiro ជួប​គ្រោះ​ថ្នាក់​​ផ្ទប់​ខ្លួន​មួយ​ទំហឹង​នឹង​ឡាន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឆោឡោ

  • 2017-09-16 02:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​តៃវ៉ាន់​មុខ​មិន​ចេះ​ចាស់​ Jiro Wang បាន​បង្ក​ឲ្យ​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ខណៈ​ជួប​ហេតុការណ៍​អកុសល​មួយ។

កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​កញ្ញា ប្រុស​សង្ហា​ Jiro Wang បាន​បង្ហោះ​វីដេអូ​មួយ​លើ​អ៊ីនធឺណិត​ ពី​គ្រោះ​ថ្នាក់​ចៃដន្យ​មួយ​របស់​លោក​ អំឡុង​ពេល​ថត​រឿង​ភាគ​ថ្មី​ "Death of the Book of the Western Xia Dynasty” ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ឆោឡោ​ជា​ខ្លាំង។

ក្នុង​រឿង​ភាគ​នេះ​ លោក​ត្រូវ​សម្ដែង​ជា​តួ​ឯក​ប្រុស​ឈ្មោះ​ "Tang Feng” ដែល​ត្រូវ​សម្ដែង​ឈុត​ឆាក​ហក់​លោត​គ្រោះ​ថ្នាក់​ជា​ច្រើន​ដូចជា​ជិះស្គី​, លោត​ឆត្រ​យោង​ និង​សកម្មភាព​ជា​ច្រើន​ទៀត។

យ៉ាង​ណា​មិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ Jiro ត្រូវ​សម្ដែង​ឈុត​មួយ​ ដោយ​ត្រូវ​រត់​សំដៅ​ឡាន​ ដោយ​គ្មាន​របស់​ការពារ​ខ្លួន។ ឈុត​នោះ​លោក​ត្រូវ​ហក់​ឡើង​លើ​ដំបូល​ឡាន​នោះ​ ប៉ុន្តែ​ដោយសារ​បាត់​លំនឹង​ Jiro ក៏​ភ្លាត់​ជើង​រអិល​មួយ​ទំហឹង​ផ្ទប់​នឹង​កញ្ចក់​ឡាន។ ឃើញ​បែប​នេះ​ ភ្លាមៗ​ក្រុម​ការងារ​ក៏​បាន​រត់​មក​ជួយ​តារា​ប្រុស​រូប​នេះ​ ព្រោះ​ខ្លាច​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង ប៉ុន្តែ​ជា​សំណាង​ល្អ​ លោក​មិន​មាន​របួស​អ្វី​ធ្ងន់​ធ្ងរ​ឡើយ​។

ថ្វី​ត្បិត​ឈុត​ឆាក​ទាំង​នោះ​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ Jiro នៅ​តែ​មិន​រាថយ​ និង​ប្រឹង​ប្រែង​ជានិច្ច ដើម្បី​ឲ្យ​គុណភាព​រឿង​កាន់​តែ​ពិសេស​ សម្រាប់​អ្នក​ទស្សនា៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម