ឯកអគ្គ​រដ្ឋទូត​ AIA​ លោក David Beckham សម្ពោធ​ជា​ផ្លូវការ​នូ​វ​យុទ្ធនាការ What’s Your Why?

  • 2017-09-16 04:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ក្រុមហ៊ុន AIA បាន​ប្រកាស​ការ​សម្ពោធ​ជា​ផ្លូវការ​ នូ​វ​ការ​ចាប់​ដៃគូ​របស់ខ្លួន​ជាមួយ​នឹង​លោក David Beckham ដែលជាឯកអគ្គ​រដ្ឋទូត​របស់ AIA កាល​ពីខែមិនា​នោះ បានរំលេច​នូវ​យុទ្ធនាការ​ថ្មី​ដ៏​ធំ​មួយ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកគឺ​ What’s Your Why?’ ដែល​ឆ្លុះបញ្ចាំង​អំពី​ការ​ប្តេជ្ញា​របស់​ភាគី​ទាំងពីរ​ ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​ទាំងឡាយ​ឲ្យ​រស់នៅ​បាន​កាន់តែ​យូរអង្វែង មាន​សុខភាព​កាន់តែ​ល្អ និង​មាន​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ​។

តាម​រយៈ​យុទ្ធនាការ​នេះ AIA សង្ឃឹមថា​នឹង​អាច​លើកទឹកចិត្ត​មនុស្ស​គ្រប់​រូប​ទូទាំង​តំបន់​នេះ ដោយ​រួមមាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផងដែរ ឲ្យ​ពិចារណា​អំពី​គោលដៅ​រយៈពេល​វែង និង​ត​ម្រូ​វកា​ររបស់ខ្លួន ដោយ​ផ្តោតលើ​ការ​រស់នៅ​ដោយ​មាន​សុខភាព​ល្អ​។​

ជា​ផ្នែក​មួយ​នៃ​ការ​សម្ពោធ​នេះដែរ លោក David Beckham នឹង​មាន​ដំណើរ​ទេសចរណ៍​សុខភាព AIA Healthy Living Tour ទៅកាន់​ទីក្រុង​ហុងកុង ប្រទេស​កូរ៉េ សិង្ហ​បុរី និង​ម៉ាឡេស៊ី នៅក្នុង​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១៨ ខែ​កញ្ញា នេះ​។​

យុទ្ធនាការ ‘What’s Your Why?’ មាន​បង្ហាញ​វីដេអូ​ថ្មី​មួយ ដែល​បាន​ដឹកនាំ និង​ថត​ដោយ​ម្ចាស់​ពាន​រ​ង្វាន់ Academy Award គឺ​លោក Wally Pfsiter នៅ​ទីក្រុង​បាងកក​។ វីដេអូ​នេះ បង្ហាញ​អំពី​រឿងរ៉ាវ និង​ការលើកទឹកចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​កំពុង​រស់នៅ​ដោយមាន​សុខភាព​ល្អប្រសើរ ដែល​ក្នុង​នោះ​ក៏​រួមមាន​ហេតុផល​របស់លោក David Beckham ផ្ទាល់ សម្រាប់​ការ​រស់នៅ​ដោយមាន​សុខភាព​ល្អ​ផងដែរ​។​

នាយក​ផ្នែក​ទីផ្សារ​របស់ AIA Group គឺ​លោក Stuart A. Spencer បាន​មាន​ប្រសាសន៍ថា៖ “​យើង​ពិតជា​រីករាយ​ណាស់​ចំពោះ ការចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយ​លោក David Beckham តាម​រយៈ​ដំណើរទេសចរណ៍​សុខភាព AIA Healthy Living Tour និង​យុទ្ធនាការ ‘What’s Your Why?’ ដែល​ចង្អុលបង្ហាញ​នូ​វ​ហេតុផល​ជាច្រើន ដែល​មនុស្ស​ទូទៅ​ចង់​រស់នៅ​ឲ្យ​មាន​សុខភាព​ល្អ​។ យុទ្ធនាការ​នេះ ឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញា​យ៉ាង​មុតមាំ​របស់ AIA ក្នុង​ការចាប់​ដៃគូ​ជាមួយនឹង​អតិ​ថិ​ជន​របស់​យើង​នៅក្នុង​ទីផ្សា​រទាំង ១៨ ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ពួកគាត់ឲ្យ​ឈានទៅរក​ជីវិត​ដែល​មាន​សុខភាព​កាន់តែ​ប្រសើរ​។​”​

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អា​យ អេ ខេ​ម​បូ​ឌា បាន​បន្ថែមថា៖ “AIA គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​មួយ​ដែល​ប្លែក​មិន​ធ្លាប់មាន​ពីមុន​មក​។ យើង​មិន​គ្រាន់តែ​ជា​ដៃគូ​សម្រាប់​តែ​ពេល​មាន​ហេតុការណ៍​អកុសល​នោះឡើយ​។ យើង​ថែមទាំង​ជា​ដៃគូ​ប្រចាំថ្ងៃ ដើម្បី​ទទួល​បាល​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ យុទ្ធនាការ ‘What’s Your Why?’ របស់​យើង​ជាមួយ​លោក David Beckham ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ស្វែង​រក​ការលើកទឹកចិត្ត​របស់​ខ្លួន​ខ្លួន​ដើម្បី​សុខភាព​។ នៅពេលដែល​ពួកគាត់​មាន​ហេតុផល​ដើម្បី​សុខភាព​ល្អ​ហើយ​នោះ AIA អាច​ជួយ​គាត់​លើ​មធ្យោបាយ​សម្រាប់​សុខភាព​ល្អ​នោះ​បាន​។​”​

លោក David Beckham ក៏​បាន​លើក​ឡើង​ថា៖ “​ខ្ញុំ​សប្បាយរីករាយ​ដែល​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ‘What’s Your Why?’​។ ខ្ញុំ​សង្ឃឹមថា​ខ្លឹមសា​រនៃ​យុទ្ធនាការ​នេះ ស្របគ្នា​ជាមួយនឹង​ហេតុផល​របស់​មនុស្ស​ទូទៅ​ដែល​ព្យាយាម​ថែរក្សា​បែបផែន​រស់នៅ​ដោយ​មាន​សុខភាព​ល្អ​។ ខ្ញុំ​មានសំណា​ង ដែល​អាជីព​របស់​ខ្ញុំ​បាន​អនុញ្ញាតឲ្យ​ខ្ញុំ​រក្សា​ភាពរឹងមាំ​បានល្អ​។ មនុស្ស​ទូទៅ​មានការ​រ​វល់​ខ្លាំង​ក្នុង​ជីវិត​រស់នៅ​របស់គេ​។ ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថាយើង​អាចជួយ​គ្រួសារ​ទាំងឡាយ​ឲ្យ​មាន​ភាព​សកម្ម និង​សុខភាព​ល្អ តាម​រយៈ​វិធីសាស្ត្រ​សាម​ញ្ញៗ​។​”​

​​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​៖ http://whatsyourwhy.aia.com

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម